លោកស្រីអគ្គនាយិកាអង្គការយូណេស្កូសរសើរពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក(អង្គរ)

1502
ចែករម្លែក
  • 1
    Share

សៀមរាប​៖​លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​គោរព​ជម្រាបជូន​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​៖​ការចូលរួម​អបអរសាទរ​ខួប​ទី ២៥ ឆ្នាំនេះ​គឺជា​ការចូលរួម​អបអរសាទរ​នូវ​ជោគជ័យ​ជា​គំរូ​ក្នុងការ​ការពារ​និង​អភិ រក្ស​បេតិកភណ្ឌ​ពិភពលោក​ជាពិសេស​អង្គរវត្ត​ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ដែល​ធ្វើឡើង​នៅ ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៤ ខែ ធ្នូ ឆ្នាំ​២០១៨ ។​

​លោក​អ៊ាង សុផល្លែត​បាន​ឲ្យ​ដឹងថា​៖​លោកស្រីAudrey Azoulyអគ្គនាយិកា​អង្គការ​យូណេស្កូ​រួមជាមួយ​សហប្រធាន​icc​អង្គរ​ដែលមាន បារាំង​និង​ជប៉ុន​បានរួម​គ្នា​សម្ដែង​នូវ​ការអបអរសាទរ​ខួប​ទី ២៥ ឆ្នាំ​នៃ​ការដាក់​អង្គរវត្ត​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។​

​លោកស្រី Audrey Azouly អគ្គនាយិកា​អង្គការ​យូណេស្កូ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​អាជ្ញា ធរ​អប្សរា​ដែល​បានប្រឹងប្រែង​យកចិត្តទុកដាក់​យ៉ាង​ពេញទំហឹង​ក្នុងការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោ ក​នេះ​។ក្នុងឱកាស​នោះដែរ​លោកស្រី​បាន មានប្រសាសន៍ថា​ការចូលរួម​អបអរសាទរ​ខួប​ទី ២៥ ឆ្នាំនេះ​គឺជា​ការចូលរួម​អបអរសាទរ​នូវ​ជោគជ័យ​ជា​គំរូ​ក្នុងការ​ការពារ​និង​អភិរក្ស​បេ តិក​ភណ្ឌ​ពិភពលោក​ជាពិសេស​អង្គរវត្ត​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។ក្នុងន័យនេះ​លោកស្រី​រួមទាំង​សហប្រធាន​មានបារាំង ជប៉ុនបាន​ប្ដេជ្ញាចិត្ត​បន្ត​ជួយ​ថែ រក្សា​ការពារ​បេតិកភណ្ឌ​ពិភពលោក​(​អង្គរវត្ត​)​ហើយនឹង​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ដែលជា​បញ្ហា​ប្រឈម​ដែល​កើតមាន​ដើម្បី​ធ្វើយ៉ាងណា​រក្សា​ប្រាង្គ​ប្រាសាទ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​សម្រាប់​មនុស្ស​ជំនា ន់​ក្រោយៗត​ទៀត​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ជម្រាបជូន​ប្រតិភូ​យ៉ាង​សង្ខេប​អំពី​ប្រវត្តិ​មុន​សង្គ្រាម​និង​ក្រោយ​សង្គ្ រាម​ក្នុងការ​ការពារ​អភិរក្សអង្គរវត្ត​និង​ឈានទៅ​ដាក់​អង្គរវត្ត​អោយ​ក្លាយទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ជាមួយ​នោះដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន ជម្រាបជូន​ប្រតិភូ​អំពី​បញ្ហា​ប្រឈម​ជា​សង្ខេប​ផងដែរ​ហើយក៏​បាន​មានប្រសាសន៍ថា​ជា​មោទនភាព​ហើយ​គឺជា​កិត្តិយស​ដែល​អង្គរវត្ត​ត្រូវ បានដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​បេតិក ភណ្ឌ​ពិភពលោក​ហើយ​ក៏បាន​សម្ដែង​នូវ​អំណរគុណ​ជូន​ដល់​ជប៉ុន​ដែល​បាន​ផ្ដួច​ផ្ដើមគំនិត​ក្នុង​ការដាក់​អង្គរវត្ត​ឲ្យ​ទៅជា​ទ្រព្យសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ​ក៏បាន​អរគុណ​ចំពោះ​សហប្រធាន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​២៥​ក្នុង​ការដាក់​អង្គរវត្ត​ជា​សម្បត្តិ​បេ​តិក ភណ្ឌ​ពិភពលោក​នេះ ។​

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា​នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​នាយករដ្ឋមន្ត្រី​មក​បើក​កម្មវិធី​នេះហើយ​មាន​ព្រះករុណា​យាង​បិទ​កម្មវិធី​នេះ​ផងដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម