​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​ទៅ​បណ្តា​គណបក្ស​កុំ​ញុះ​ញ៉​ង់​ប្រជាជន​ទៅ​រំលោភ​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ​

1597
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានផ្តល់​សារ​នយោបាយ​មួយ​ទៅកាន់​គណបក្សនយោបាយ ទាំងអស់​នៅ​កម្ពុជា​កុំ​ឲ្យ​មានការ​ញុះ​ញ៉​ង់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​រំលោភ​កាន់កាប់​ដីធ្លី​នៅក្នុង​តំបន់​ប្រាសាទ​ដែលជា​បេតិកភណ្ឌ​ពិភពលោក។ដោយស​ម្តេច​បានលើកឡើង​ថា​ហេតុការណ៍​បែបនេះ​តែង​កើតមា នឡើ់ង​នៅ​មុនពេល​បោះឆ្នោត​ដែល​បណ្តា​គណបក្ស​មួយចំនួន​តែង​ប្រើ​វិធី​នេះ​ដើម្បី​កេងចំណេញ​នយោបាយ​ដើម្បី​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​រំលោភ​សិទ្ធិមនុស្ស ។​
​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​អាយ​ស៊ី​ស៊ី​អង្គរ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​នា​ព្រឹក ថ្ងៃទី៤ខែធ្នូ​នេះ ។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅ​លោកស្រី ​អគ្គនាយិកា​អង្គការ​យូណេស្កូ​រួមជាមួយ​គណប្រតិភូ​បរទេស​ដែល​បាន​ចូលរួម​ក្នុង ខួប ២៥ ឆ្នាំ​នៃ អាយ​ស៊ី​ស៊ី​អង្គរ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ ការការពារ​បេតិកភណ្ឌ​វា​មិនមែនជា​ការងាយ​ស្រួ​នោះទេ​ពេលខ្លះ​យើង​ត្រូវមាន​ជំរើស​ដែល​ត្រូវធ្វើ ។សម្តេច​បានលើកឡើង​ចំណុច​ដែល​ពាក់ព័ន្ធ​និង​ការចូល​មកកាន់​កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​បំពាន​នៅក្នុង​តំបន់​ប្រាសាទ​ដែលជា​បេ​តិក​ភណ្ឌ​ពិភពលោក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​មាន​សារ​នយោបាយ​សម្រាប់​គណ​បក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​សូមកុំ​ញុះ​ញ៉​ង់ ប្រជាពលរដ្ឋ​ទៅកាន់​កាប់​ដី​ក្នុង​តំបន់​បេតិកភណ្ឌ​។​មិន​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​ដែល​បាន​ដាក់ចូល​ជា​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ​សូម្បី​ប្រាង្គ​ប្រា​សាទ​ជា​ច្រើ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រៀម​ដាក់បញ្ចូ ល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក។ពេលខ្លះ​ខ្ញុំ​គ្មាន​ជំរើស​ទេ​ពេលខ្លះ​ខ្ញុំ​បានក្លាយទៅជា​រដ្ឋាភិបាល​រំលោភសិទ្ធិ​មនុ ស្ស​ក្នុ្ង​ង​ការតាំង​លំនៅដ្ឋាន។ប៉ុន្តែ​លោកជំទាវ​អគ្គនាយិការ​អង្គការ​យូណេស្កូ​ក៏ដូចជា​គណប្រតិភូ​ទាំងអស់ចោទ​ចេញ​ជា​សំណួរ​មួយ​ថា​អង្គការ​យូណេស្កូ​មុនពេល​ឲ្យ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ច្បាស់​ណាស់​ត្រូវមាន​លក្ខខណ្ឌ​តម្រូវ​តើ​ត្រូវធ្វើ​បែបណា​នៅ​តំបន់​អង្គ​រហាម​សាងសង់​សំណង់​ខ្ពស់ៗ​និង​ហាម​សាងសង់​លំនៅដ្ឋាន​នៅក្នុង​តំបន់​បេតិកភណ្ឌ ហើយ​ចំណុច​នេះ​មាន​ចំណុច​នោះ ។​ប៉ុន្តែ​នៅ​កម្ពុជា​ខ្ញុំ​អភ័ព្វ​នៅ​កន្លែង​នេះ​នៅត្រង់ចំណុច​ថា​ពេលណា​ជិត​បោះឆ្ នោត​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​គេ​តែងតែ​ប្រើ​មនុស្ស​ទៅ​តែម្តង​ដើម្បី​ទៅ​រំលោភ​ដី​នៅ​ជុំវិញ​ប្រាង្គ​ប្រាសាទ ។ អញ្ចឹង​តើ​យើងខ្ញុំ​ត្រូវធ្វើ​បែបណា​នៅក្នុង​ចន្លោះ​ពីរ​ប្រសិន​ខ្ញុំ​គោរព​សិទ្ធិ​ចំពោះ​ប្រជាពលរដ្ឋ​ទៅ​តាំង ទីលំនៅ​កន្លែង​នោះ​ប្រាសាទ​របស់ខ្ញុំ​និង​បាត់បង់​លក្ខណៈសម្បត្តិ​លែង​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ទៀតហើយ។ប៉ុន្តែ​ដើម្បី​រក្សាបាន​នូវ លក្ខណៈសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​យើងខ្ញុំ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ទៅ​រុះរើ​ផ្ទះសំបែង​និង​បណ្ដេ ញ​ប្រជាជន​ចាកចេញ​ពី​តំបន់​ទាំង​នោះទេ​ត្រង់​នេះហើយ​ដែល​គេ​បាន​ចោទ​រដ្ឋាភិបាល​ហ៊ុនសែន​ថា​ជា​រដ្ឋាភិបាល​ផ្តាច់​ការរំលោភ​សិទ្ធិមនុស្ស​រំលោភ​លើ​សិទ្ធិ​ដីធ្លី​លំនៅដ្ឋាន​របស់ប្រជាពលរដ្ឋ »។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖«ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ ​ខ្ញុំ​ចង់​បានតែ​ការវិនិច្ឆ័យ​ច្បាស់លាស់​មួយ​ថា​តើ​នេះ​ជាការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជន្លៀស​មនុស្ស​ដោយបង្ខំ​ឬក៏​ជាការ​អ្នក​ដែល​មក​នោះ​ជា​អ្នក​បំពាន​?​ហើយ​យើង​ត្រូវការ​ការពារ​បេតិកភណ្ឌ​មនុស្សជាតិរបស់យើង »។​

សម្តេចបន្តថានៅប្រាសាទ​ព្រះវិហារ​ប្រជាជន​បាន​តាំងទី​លំនៅ​នៅលើកសិណ​តែម្តងអញ្ចឹង​យើងខ្ញុំ​ត្រូវតែ​ដោះដូរ​ប្រជាពលរដ្ឋ​ប្រគល់​ដី​ថ្មី​ជូន​ឲ្យ​គាត់​រស់នៅ​ដើម្បី​យក​តំបន់​នោះ​ជួសជុល​ប្រាសាទព្រះវិហារ​ឡើងវិញ​បើ​មិន​ដូច្នេះ​ប្រាសាទព្រះវិហារ​និង​បាត់បង់​លក្ខណៈសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​ ។​

​ទោះបីយ៉ាងណា​សម្តេច​តេ​ជោ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​យល់​ហើយនឹង​មិន​មក​រំលោភ​ដីធ្លី​នៅក្នុង​តំបន់​ដែលមាន​ប្រាង្គ​ប្រាសាទ​នោះទេ ដើម្បី​យើង​រក្សា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​យើង​ដែល​ដូនតា​របស់​យើង​បាន​បន្សល់ទុក​ការ​ពី​រាប់ពាន់​ឆ្នាំមុន​បាន​កសាង​ទុក​ឲ្យ​យើង​ឥឡូវ​យើងមាន​ភារកិច្ច​ការពារ​។​នេះ​ជា​បទពិសោធន៍​ដែល​កម្ពុ​ជាមាន​ហើយ​កម្ពុជា​ក៏​នៅតែ​បន្ត​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​និង​ប្ដូរផ្ដាច់​ការពារ​នូវ​បេ​តិកភណ្ឌ​នៅលើ​ទឹកដី​របស់ខ្លួន​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម