សមាជិក សមាជិកា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជាង​១០០​នាក់ ចុះចូល​ជាមួយ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​

1353
ចែករម្លែក
  • 64
    Shares

(​ភ្នំពេញ​) ៖ ក្រោយពី​គណបក្សកាន់អំណាច បានប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ព្រោះតែ​មេដឹកនាំ​គណបក្ស​​នេះ​ទាក់ទង​គណបក្សប្រឆាំង ហើយ​មន្ដ្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទាំងអស់ ដែល​ស្ថិតនៅក្នុង​ជួរ​រាជរដ្ឋាភិបាល​នឹងត្រូវ​ដកចេញ​ពី​តំណែង​ជា​បន្តបន្ទាប់​នោះ​, សមាជិក សមាជិកា របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិប្រមាណ​ជាង ១០០​នាក់​បាននាំគ្នា​ទៅ​ចុះចូល​ក្នុងគណ​កប្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​
​ ​
​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង បាន​ប្រារព្ធ​ពិធី​ទទួល​សមាជិក សមាជិកា នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដឹកនាំ​ដោយ​សហជីវិន ច័ន្ទ ន​រ៉ា សហជីវិន ឈឹម ឈន​និង​​មានការ​ចូល​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​ទាំងអស់ មាន​ចំនួន​ជាង ១០០​នាក់​។​បើតាម​គេហទំព័រ​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៊ិច​ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ ព្រះ​ដំណាក់​ព្រះអង្គ សង្កាត់​បុរី​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕​ដោយ​៖​វិបុល​/sn