ដក​កាំភ្លើង​សំ​ញ៉ែ​នៅ​កន្លែង​ផឹក​ស៊ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

794
ចែករម្លែក

​ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខ​ណៈកម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ដេញចាប់​ជនសង្ស័យ​២​នាក់​ តាំងពី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ រហូតមក​ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មានការ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​រងរបួស​ជើង និង​ម្នាក់ទៀត​រត់គេចខ្លួន ។​

​តាម​ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិ​ការណ៍​ករណី​ខាងលើនេះ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​មាន​គ្នា​២​នាក់​កំពុង​ផឹក​ស៊ី​នៅ​សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ហើយ​ពួកគេ​បាន​ដក​កាំភ្លើង​ម៉ាក ឡុ​ក សំ​ញ៉ែ​ដល់​អ្នក​ដ៏​ទៃ ស្របពេលនោះ​ក៏មាន​កម្លាំង​សមត្ថកិច្ច​ឃើញ និង​ជា​ជនសង្ស័យ​ផង ក៏មាន​ខ្លួន​នាំគ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ចេញពី​កន្លែង​ផឹក​ស៊ីរត់​រហូត​ទាំង​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣​ដេញតាម​ពីក្រោយ។ ខ​ណៈ​មកដល់​ផ្លូវ​ទាល់​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ជនសង្ស័យ​ក៏​ដក​កាំភ្លើង​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​វិញ​មួយ​គ្រាប់​ចំ​ជើង​ម្ខាង​ បណ្ដាល​ឲ្យ​ដេក​ដួល​លើ​ម៉ូតូ ហើយ​សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ និង​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម។ ចំណែក​បក្សពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បាន​ដឹក​ប​ញ្ចូ​ន​ជនសង្ស័យ​ដែល​របួស​ជើង​ទៅកាន់​មន្ទី​រពេទ្យ រង់ចាំ​ធ្វើ​សាកសួរ​បន្ត​នៅពេល​ក្រោយ ៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម