រថយន្ត​ដឹក​ដី​បើក​បុក​រថយន្តក្រុង​ជ្រុល​ទៅបុក​កៀរ​ចិញ្ចើម​សួនច្បារ​ទៅមុខ​លែងរួច​

1084
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​ដឹក​ដី​ពេញ​មួយគ្រឿង​បើក​កៀរ​រថយន្តក្រុង​របស់​សាលាក្រុង​ស៊ីញ៉ូ​បទ​ឆ្លងផ្លូវ​ចូល​បេន​ជ្រុល​ទៅមុខ​បុក​កៀរ​ចិញ្ចើម​ថ្ម​សួនច្បារ​និង​បង្កាន់ដៃ​ដែក​បាក់​អស់​មួយ​ផ្ទាំង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​មុខ​សួនច្បារ​ប្រជាធិប្បតេយ្យ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១​នឹង​៥០​នាទី​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​រថយន្ត​ដឹក​ដី​បង្ក​ម៉ាក​ពុ​យ​ស៊ោ​ពណ៌​សរ​អត់​ស្លាក​លេខ​អ្នកបើកបរ​នា​ន​ឈ្មោះ​ហោ​ហេង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​។​រថយន្តក្រុង​រងគ្រោះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​រដ្ឋ​៣៧៣០២៣២​រង​ការខូចខាត​បែក​កញ្ចក់​មួយ​ផ្ទាំង​ចំហៀង​ខាងឆ្វេង​អ្នកបើកបរ​ឈ្មោះ កែវ មុន្នី​ងា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​គោក​ឃ្លៀង​សង្កាត់​ភ្នំពេញ​ខណ្ឌ​សែន​សុខ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ​នឹង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​រួចរាល់​ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នា​នៅពេល​ក្រោយ​ទៅតាម​នីតិវិធី​ច្បាប់ ៕S/​

​រថយន្ត​ដឹក​ដី​បើក​បុក​រថយន្តក្រុង​ជ្រុល​ទៅបុក​កៀរ​ចិញ្ចើម​សួនច្បារ​ទៅមុខ​លែងរួច​

ទីតាំងផ្សាយពាណិជ្ជកម្ម