គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​ខែធ្នូ​មាន​១០​លើកមនុស្ស​ស្លាប់​៨​នាក់​របួស​៩​នាក់​

780
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១០​លើក​។​ក្នុងនោះ​យប់​៥​លើក​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៨​នាក់​(​ស្រី​ម្នាក់​) របួសធ្ងន់ ៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​ម្នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​បាន​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​១៧​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​១២​គ្រឿង​រថយន្ត​ធុន​តូច​២​គ្រឿង​រថយន្ត​ធំ​៥​គ្រឿង​និង​កង់​១​គ្រឿង​។​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​៦​នាក់ (​យប់​៤​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ១​លើក​ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់ ២​លើក និង​កត្តា​យាន ១​លើកស្លា​ប់ម្នាក់​។​​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-៤ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៣​នាក់ របួស​សរុប ៦០​នាក់ របួសធ្ងន់ ៤០​នាក់ របួសស្រាល ២០​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​ខែធ្នូ​មាន​១០​លើកមនុស្ស​ស្លាប់​៨​នាក់​របួស​៩​នាក់​