​ស្ត្រី​មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ជិះ​រថយន្ត​ពី​ខេត្តព្រៃវែង​មក​លោតទឹក​នៅ​ភ្នំពេញ​

987
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នា​ក់ពរ​កូនតូច​ដោយសារ​មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ជិះ​រថយន្ត​ពី​ខេត្តព្រៃវែង មក​លោតទឹក នៅ​ភ្នំពេញ​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់​ភូមិ​ដើម​ចាន់​សង្កាត់​ច្បារអំពៅ​២​ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ស្ត្រី​ដែលមាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​នេះ ដោយសារ​ប្តី​ធ្វើបាប​ខ្លាំងពេក សម្រេចចិត្ត​ជិះឡាន​ពី​ខេត្តព្រៃវែង មក​លោតទឹក​នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់​លិច​បាត់​មួយសន្ទុះ​បាន​អណ្តែត​មកវិញ​ត្រូវបាន​ប៉ូលិស​ជើង​ទឹក​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ទាន់​រួច​ផុតពី​សេចក្តីស្លាប់​។​ចំណែក​កូន​ទុក​ឲ្យ​អង្គុយ​យំ​លើ​ស្ពាន​គួរ​ឲ្យ​ស​ង្វែ​ក​។

​តាម​ការបញ្ជាក់​ពី​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹងថា ព្រោះ​តូច​ចិត្តនឹង​ប្តី​ដែល​ធ្វើបាប​ខ្លាំងពេក​ទើប​ពរ​កូន​អាយុ​១​ខួប​ជាង ចេញពីផ្ទះ​នៅ​ខេត្តព្រៃវែង ជិះ​តាក់ស៊ី​ឡើងមក​ភ្នំពេញ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​ដោយបាន​ទុក​កូន​នៅលើ​ស្ពាន​ហើយ​គាត់​ឡើងលើ​បង្កាន់ដៃ ស្ពាន​លោត​ទម្លាក់ខ្លួន​ចូលមកក្នុង​ទឹក ដើម្បី​សម្លាប់ខ្លួន តែ​មិន​ស្លាប់​ដូច​បំណង​នោះទេ សំណាង​ណាស់​ពេលនោះ មាន​ប្រជាពលរដ្ឋ និង​ប៉ូលិស​ជើង​ទឹក ឃើញ​ទាន់​ក៏​ចេញ​អន្តរាគមន៍ ជួយសង្គ្រោះ​ស្ត្រី​ខាងលើ ផុតពី​គ្រោះថ្នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ហើយ​នោះ ស្ត្រី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ជូនទៅ​ផ្ទះ​របស់គាត់​នៅ​ម្តុំ​ស្ពាន​អ្នក​លឿង ខេត្តព្រៃវែង​វិញ​៕S/​

​ស្ត្រី​មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ជិះ​រថយន្ត​ពី​ខេត្តព្រៃវែង​មក​លោតទឹក​នៅ​ភ្នំពេញ​

ទីតាំងផ្សាយពាណិជ្ជកម្ម