កម្ពុជា​-​ថៃ ព្រមព្រៀង​ឲ្យ​ក្រុម​ដោះមីន​ប្រទេស​ទាំងពីរ បោសសំអាត​មីន​តាម​បណ្តោយ​ព្រំដែន​

1203
ចែករម្លែក
  • 10
    Shares

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ​កិច្ចប្រជុំ​លេខាធិការដ្ឋាន​រួម​នៃ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃទី​១-៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ព្រមព្រៀង​ឲ្យ​ក្រុម​អ្នកជំនាញ​ដោះមីន​ប្រទេស​ទាំងពីរ ធី​ម៉ាក់​(TMAC) និង ស៊ីម៉ាក់​(CMAC )​ធ្វើការ​រួមគ្នា ដើម្បី​បោសសម្អាត​មីន​តាម​បណ្តោយ​ព្រំដែន​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​។​

​ ​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ( CMAC ) បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ថា “​សូម​អបអរសាទរ​លទ្ធផល​នៃ​ការប្រជុំ​លេខាធិការដ្ឋាន​រួម​នៃ​គណ​:​កម្ម​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ប្រព្រឹត្តិ​ទៅ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​០១-០៣ ខែធ្នូ ឆ្នាំ​២០១៨ បញ្ចប់​កិច្ចប្រជុំ​ដោយ​ជោគជ័យ​។ ក្នុង​សេចក្តី​កំណត់ហេតុ​រួម ក៏មាន​កំណត់​នូវ​កិច្ចសហការ​លើ​ការ​បោស​សំអាត​មីន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​ប្រគល់​ភារកិច្ច​ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ឱយ​អង្គភាព TMAC និង​អង្គភាព CMAC អនុវត្ត​ជា​សេនាធិការ​ជូន​គណ​:​កម្ម​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​”​។​
​ ​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រាប់មីន ស៊ីម៉ាក​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ពង្រាង​ផែនការ​ប្រតិបត្តិការ សម្រាប់​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។ ស៊ីម៉ាក់ បានប្រកាសថា ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៨ អង្គភាព​ស៊ីម៉ាក់ បានធ្វើ​ការរំដោះ​ផ្ទៃដី​បាន​ចំនួន​ជាង ៧៥​គីឡូម៉ែត្រ​ឡា ក្នុងនោះ រុក​រក​ឃើញ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​សរុប​ចំនួន ៣៧.៦៦៥ គ្រាប់​។​លោក ហេង រតនា បន្ថែមថា ក្រៅពី​សម្រេចបាន​នូវ​ការងារ​រុករក​គ្រាប់មីន និង​រំដោះ​ផ្ទៃដី​ចំការមីន​បាន​យ៉ាងច្រើន​ហើយ​នោះ ស៊ីម៉ាក់ បានធ្វើ​សកម្មភាព​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់ ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ការងារ​ស្រាវជ្រាវ​តំបន់​គ្រាប់មីន និង​ការហ្វឹកហ្វឺន​ជំនាញ​សកម្មភាព​កំចាត់មីន​។

​លោក​បាន​បញ្ជាក់ទៀតថា សម្រាប់​សេចក្តីព្រាង​ផែនការ​ឆ្នាំ​២០១៩​ស៊ីម៉ាក់​គ្រោង​រំដោះ​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ចំនួន ១១៦​គីឡូម៉ែត្រ​ក្រឡា ជាមួយ​សកម្មភាព​អប់រំ ការស្រាវជ្រាវ​តំបន់​គំរាមកំហែង និង​ការជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

​តាមរយៈ​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​នេះ អង្គភាព​ស៊ីម៉ាក់ ក៏​នឹង​ពង្រាយ​កំលាំង​ប្រតិ​ប​តិ្ត​ការប្រមាណ ១.៧០០​នាក់ សុនខ ៦៨​ក្បាល គ្រឿងចក្រ​កំទេច​មីន​ចំនួន ៤៥​គ្រឿង និង​កម្លាំង​អន្តរាគមន៍ បណ្តាញ​ស្ម​គ្រ័​ចិត្ត​ជាង ២.៥០០​នាក់ និង​ជាពិសេស​សហការ​ជិត​សិ្ន​ទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ប៉ូលិស​មូលដ្ឋាន ដើម្បី​ឆ្លើយតប និង​ផ្តល់​សេវា​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​

​ដើម្បី​សម្រេច​គោលដៅ​ផែនការ​នៅ​ឆ្នាំ​២០១៩ លោក​អគ្គនាយក ហេង រតនា បាន​គូសបញ្ជាក់ថា អង្គភាព​ស៊ីម៉ាក់ ត្រូវអនុវត្ត​គំរោង​នានា ចំនួន ២៩​គំរោង គិត​ជា​ថវិកា​ចំនួន​ជាង ១៦​លាន​ដុល្លារ​អាមេរិក ហើយ​មក​ដល់ពេលនេះ អង្គភាព​មាន​គំរោង​មួយចំនួន បានទទួល​ការអនុមត័​រួចហើយ ដែលមាន​ថវិកា​សរុប​ប្រមាណ ១២​លាន​ដុល្លារ​។ រីឯ​គម្រោង​នៅសល់​ស្ថិតក្នុង​ដំណាក់កាល​ចរចា ដើម្បី​ទទួលបាន​ការឯកភាព​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម