ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ​ កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​

1042
ចែករម្លែក
  • 12
    Shares

​ដោយ:វិបុល/ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​ កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ នេះ​បើតាម​ការព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ របស់​ក្រសួង​ធនធានទឹក។

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​បន្ដ​គ្របដណ្ដប់​លើ​កម្ពុជា និង​ខ្យល់​ដែល​បក់​មកពី​ទិសអាគ្នេយ៍ (​មកពី​សមុទ្រ​ចិន​ខាងត្បូង​) បាន​នាំនូវ​សំនើម​មកជា​មួយ ដែល​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​បង្គួរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម