ថ្ងៃទី​០៥ ខែធ្នូ ២០១៨

994
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ស្រុតចុះ​ដដែល​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ ពោលគឺ​ធ្វើ​អ្វីៗ​តែង​ទទួលបាន​ផល លំបាក​ត្រឡប់មកវិញ​ច្រើនជាង​។​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​កើតជា​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ​ការរស់នៅ​ចូរ​ប្រយ័ត្ន​ពាក្យសម្តី​សាសង​ជាមួយ​អ្នកដទៃ​បន្តិច​ពីព្រោះថា​គេ​ងាយ​កើតការ​ថ្នាំងថ្នាក់​នឹង​ចាប់​ជា​កំហុស​ណាស់ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការងាយ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ជាង​សព្វមួយដង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​នៅតែ​ជួប​បញ្ហា រដិបរដុប​និង​មាន​បញ្ហា​ច្រើន​ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​ទាំង​ស្ត្រី​បុរស​ក្នុង​ខែ​នេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន ត្រឡប់មកវិញ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មានការ​អស់សង្ឃឹម​ច្រើន​ដោយសារតែ​ចំណូល​ភាគច្រើន​ទប់ទល់​ទៅនឹង​ចំណាយ​មិន​ចង់​គ្រប់​សោះឡើយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ច្រឡំ​ចំពោះ​គ្នាច្រើន​បន្តិច​ហេតុនេះ​ត្រូវ​ចេះ​អត់ឱន ចំពោះ​គ្នា​ជាង​នេះ​ទើប​ប្រសើរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ក្នុង​ខែធ្នូ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក អ្នក​ឥត​សូវ​មាន​បញ្ហា​អ្វី​ធំដុំ​ចូលមក​នាំ​ពិបាក​ទប់ទល់​នោះដែរ​។ ការរស់នៅ​មាន​បញ្ហា​បន្តិច​ចូល យាយី​ប៉ុន្តែ​មិន​ជួប​រឿង​រាវ​ធំដុំ​នាំ​ពិបាក​ទប់ទល់​នោះឡើយ​។ ចំពោះ​អ្នកធ្វើ​ជំនួញ​តូចធំ​ឃើញថា មិនសូវ​ជួប​ឧបសគ្គ​អ្វី​ច្រើន​ឡើយ​ប៉ុន្តែ​យ៉ាងណា​ចំណូល​នៅតែ​ជួប​ភាព​តានតឹង​មិនទាន់​ធូរ ស្រាល​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ងប់​ង​ល់​តែ​រឿង​ស្នេហា​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​ខិតខំ​រៀនសូត្រ​ទើប​ប្រសើរ​បើ​ពុំ​នោះទេ​អាច​នឹង​ជួប​រឿង​មួយ​ដូច​គេ​ថា​ធ្លាក់ទឹក​មិនបាច់​នរណា​ច្រាន​ពុំខាន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ឆ្នាំ​សុខ​និង​ឆ្នាំ​ទុក្ខ​តែង​កើតមាន​ឥត​សូវ ឃ្លាត​ទៅណា​ឆ្ងាយ​ឡើយ​។ ក្រៅពីនេះ​ចំពោះ​ការ​មាន​ថ្ងៃ​ល្អ​និង​អាក្រក់​ក៏​តែង​កើតមាន​ជា​រៀង រាល់ពេល​ដែរ ហេតុនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ត្រឹមត្រូវ​ទើប​គ្មាន​ពាក្យ​ថា លំបាក​ឬ​សោកស្តាយ​នាពេល​ក្រោយ​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការធ្វើ​ជំនួញ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ដែរ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន ហេតុនេះ​បើ​ពុំ​ចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់ត្រើយ​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំរោង​នៅ​ខែធ្នូ​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​បញ្ហា​មិនល្អ​ណា មួយ​អាក្រក់​ធ្ងន់ធ្ងរ​ចូលមក​យាយី​ឬ​រំខាន​ដំណើរ​ជីវិត​នាំ​ពិបាក​នឹង​ឆ្លងកាត់​នោះឡើយ​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​មាន​បញ្ហា​ល្អក់កករ​ច្រើន​ចូល​យាយី​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចុះថមថយ​ចំ​ណួ​ល​ច្រើន​បន្តិច​ពិសេស​ចំណូល​ចាយ​មិន​គ្រប់​ចំណាយ​ឡើយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ចំពោះ​គ្នាច្រើន​បន្តិច​ហើយ​ពិសេស​បើ​មាន​ជម្លោះ វិវាទ​ក៏​មិន​ងាយ​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​ចាប់​តាំងតែ​ពី​ដើមខែ​ធ្នូ​នេះ​មក​ឃើញថា​អ្វីៗ ក៏​ចាប់ផ្តើម​ល្អប្រសើរ​ជាង​មុន​ដែរ​។ ដោយឡែក​ចំពោះ​នៅថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​ពុំ​សូវ មាន​បញ្ហា​មិនល្អ​ចូលលុកលុយ​ច្រើន​ឡើយ ហើយ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​ឃើញថា ជឿន លឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំ​ណួ​ល​បន្តិច​ពិតមែន​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​ទង្វើ​ចំពោះ​គ្នាច្រើន​បន្តិច​ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​អត់ឱន​ឱ្យ​គ្នា​គ្រាន់​គាប់ប្រសើរ​ផងដែរ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ធ្វើ​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​គួរសម​ហើយ​ពិសេស​អាច​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ ថែមទៀត​។​ដោយឡែក​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មាន​ភាព​លូតលាស់​គួរ សម ប៉ុន្តែ​យ៉ាងណា​ក៏​ចំណូល​មិន​ច្រើន​ដូច​ក្តី​ប្រាថ្នា​ទុក​នោះដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​ដូច​សព្វមួយដង​ទេ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ពាក់ព័ន្ធ​ទៅនឹង​ប្រាក់ កាស​ពីព្រោះ​ឃើញថា​ផល​ដែល​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផងដែរ​។ ចំពោះ​អ្នកធ្វើ ជំនួញ​មិន​ថា​តូចធំ​ឬ​ជា​ជំនួញ​ជិត​ឆ្ងាយ បើ​ខិតខំ​នោះ​តែង​បាន​ប្រាក់​ចំ​ណួ​ល​មកវិញ​គ្រាន់​ដោះ ស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ល្អប្រសើរ​ផងដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​មិនមាន​អ្វី​ប្រែប្រួល​គួរ​ព្រួយបារម្ភ​នោះឡើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំ​ស្វា​កាលពី​អំឡុង​ខែវិច្ឆិកា​កន្លងមក​ត្រូវ​ចំណាយ​លើ​ប្រាក់ កាស​និង​កម្លាំងកាយ​កម្លាំងចិត្ត​ច្រើន​។ ទោះបីយ៉ាងណា​សម្រាប់​ឆ្លង​ដល់​ខែ​ថ្មី​នេះ​វិញ​ឃើញថា ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​ពោលគឺ​ពុំមាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​នាំ​លំបាក​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវ​ឆ្លើយ​តបត​ផ្លែផ្កា​ដូច​បំណង​ទេ​គឺ​ច្រើន​ខក បំណង​ច្រើនជាង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​មើល​កំហុស​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំមាន់​ចាប់​តាំងតែ​ពី​ដើមខែ​នេះ​មក​ទទួលរង​ការ​ហត់នឿយ​ច្រើន ហើយ​ចំណែក​នៅ​សប្តាហ៍​នេះ​ការលំបាក​ក៏​មិនទាន់​ឆ្លង​ផុត​នៅឡើយ​ដែរ​។ ការប្រកប​ការងារ នៅថ្ងៃនេះ​វិញ​ឃើញថា​មានការ​ដំណើរ​យឺត​ហើយ​ពិសេស​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នក ដទៃ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​ការរស់នៅ​មាន​បញ្ហា​បៀតបៀន​យាយី​ពី អ្នកដទៃ​បន្តិច​ប៉ុន្តែ​យ៉ាងណា​ដំណើរ​ជីវិត​ក៏​រលូន​ទៅមុខ​ដូច​សព្វមួយដង​ដែរ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំឱ្យ​គប្បី​ភ្លើង​ភ្លើន​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​បាន​សេចក្តី​ទុក្ខសោក​ត្រឡប់មកវិញ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំច​មាន​ការប្រទាំងប្រទើស​និង​មាន​បញ្ហា​ល្អក់កករ​ផ្លូវចិត្ត​ឈានចូល​មក​នាំឱ្យ​ជួប​ផល​លំបាក​មួយចំនួន​ត្រូវ​ឆ្លងកាត់​។ ការប្រកប​ការងារ​មិនសូវ​មានការ​រលូន​ល្អ​ទេ​ពោលគឺ​ជារឿយៗ​តែងមាន​បញ្ហា​យាយី ហើយ​មនុស្ស​នៅ​ជុំវិញ​បន់​ឱ្យ​តែមាន​កំហុស​ដើម្បី​ជាន់ពន្លិច​បន្ថែម​ទេ​។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ជឿនលឿន​គួរសម ហើយ​បើ ចង់​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​ឃើញថា​ល្អប្រសើរ​គួរសម​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ធ្វើ​អ្វីៗ​ក៏​តែងមាន​ការសហការ​ពី​អ្នកដទៃ​មកវិញ​ដែរ​។​ចំពោះ​អ្នកធ្វើ​ជំនួញ​តូចធំ​វិញ​ឃើញថា​ជួប​នូវ​សេចក្តី​ចម្រុងចម្រើន​គួរ​ស តែ​យ៉ាងណា​ក៏​មិនត្រូវ​ទុកចិត្ត​មនុស្ស​ពេក​ដែរ​ពីព្រោះថា​គេ ងាយ​ធ្វើឱ្យ​យើង​ជួប​ផល​ប៉ះទង្គិច​ខ្លាំង​នាពេល​ក្រោយ​វិញ​ដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ​ជឿនលឿន​និង​មាន​ភាព​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម