វៀតណាម​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​សម្រាប់​រាយការណ៍​ករណី​ពុករលួយ​របស់​ប៉ូលិស​

1024
ចែករម្លែក

បណ្តាញសារព័ត៌មានរដ្ឋបាននិយាយកាលពីថ្ងៃអង្គារទី៤ធ្នូថា វៀតណាមបាន​បង្កើតប្រព័ន្ធទូរស័ព្ទពិសេស(hotline) សម្រាប់ប្រជាជនរាយការណ៍ការចោទប្រកាន់អំពើពុករលួយរបស់ប៉ូលិស ចំពេលមានការបង្ក្រាបអំពើពុករលួយនៅប្រទេសនេះដែលបានដាក់គុកមន្ត្រីរាប់សិបនាក់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការបានផ្តន្ទាទោសមន្ត្រីប៉ូលិសជាន់ខ្ពស់២នាក់ឱ្យជាប់គុក១០ឆ្នាំពីបទបើកល្បែងស៊ីសងតាមអនឡាញលួចលាក់ដែលបានប្រមូលលុយខុសច្បាប់រាប់រយលានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានVNA ដែលបានដកស្រង់សម្តីពីក្រសួងសន្ដិសុខវៀតណាម បានឱ្យដឹងថាការរាយការណ៍ នឹងមិនទទួលយកទេបើសិនអ្នកផ្តល់ព័ត៌មាន មិនផ្តល់ឈ្មោះពេញលេញ អាស្រ័យដ្ឋាននិងលេងទូរស័ព្ទ ឬ ការផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ឬមិនច្បាស់លាស់ ។

ទីភ្នាក់ងារសារព័ត៌មានVNAនេះ បាននិយយាថា ” ពួកគេនឹងមិនពិចារណាលើការរាយការណ៍បើសិន អ្នកហៅទូរស័ព្ទមក និយាយប្រមាថមើលងាយក្រុមមន្រ្តី ដែលកំពុងបំពេញភារកិច្ច”។

ក្នុងការបង្ក្រាបអំពើពុករលួយ រដ្ឋាភិបាលវៀតណាម ធ្វើការស៊ើបអង្កេតទៅលើក្រុមមន្ត្រីសាធារណៈរាប់រយនាក់ ដែលត្រូវបានចោទប្រកាន់ពីការគ្រប់គ្រងមិនត្រឹមត្រូវ។

អ្នកគ្រប់គ្រងជាច្រើននៅសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ រួមទាំងអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ត្រូវបានដាក់គុកចំពោះការគ្រប់គ្រងមិនត្រឹមត្រូវ ឬលួចបន្លំកិបកេងលុយរដ្ឋ៕ដោយ៖សុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម