ព្រឹកនេះសម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែនបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនិងប្រទេសវៀតណាម

751
ចែករម្លែក

​ភ្នំពេញ​៖​តប​តាម​ការអញ្ជើញ​របស់លោកថង​លូន ស៊ី​សូលី​ត(Thongloun Sisoulith)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​និង​លោកង្វៀន សួនហ្វុក(Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨និងបន្ត​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀត ណាមពីថ្ងៃ​ទី​៧​ដល់​៨ខែធ្នូ​។នេះបើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​រួមមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការពារជាតិ​,​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរ ជាតិ​,​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន ,​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​, លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្ថិ​ធម៌ ,​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ,​លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា រួមទាំង​ឥស្សរៈជន​ជាន់ ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ។ ដោយឡែក​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​បាន​បន្ថែម​រដ្ឋ មន្ត្រី​ចំនួន​៣​រូប​ទៀត​រួមមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​,​លោក ខៀវ កា​ញ៉ា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ តែ​អវត្តមាន​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្ថិ​ធម៌ ។​

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោកស្រ៊ី ថាមរុង្គបាន​អះអាងថា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​គឺធ្វើឡើង​ដើម្បី​សំ ដែង​ការគួរសម​ចំពោះ​នាយករដ្ឋមន្ត្រី​នៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​បន្ទាប់ពី​សម្តេច​ត្រូវបាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី៦ ដែ ល​ជា​ទម្លាប់​ប្រទេស​អាស៊ាន​នៅពេលដែល​នាយករដ្ឋមន្ត្រី​ឡើង​ថ្មី​ត្រូវតែ​ធ្វើ​។ ក៏ប៉ុន្តែ​ដោយសារ​ថាស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់ជា​នាយក រដ្ឋមន្ត្រី​ពី​អាណត្តិ​មុនៗ​ដូចនេះ​មាន​ប្រទេស​ខ្លះ​ក៏​មិនបាន​ទៅ​ទស្សនកិច្ច​ផងដែរ ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​ប្រទេស​ឡាវ​នៅថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត នា យក​រដ្ឋមន្ត្រី​ឡាវ បន្ទាប់ពី​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​និង​លោក ថង​លូន ស៊ី​សូលី​ត នឹង​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯក សារ​ចំនួន ៤ រួមមាន​៖១.​កិច្ចព្រមព្រៀង​ស្ថី​ពី​វិស័យ​សិក្សាធិការ ដែល​ពាក់ព័ន្ធ​ការផ្តល់​អាហារូបករណ៍​គ្នា​ទៅវិញទៅមក ។ ទី​២.​អនុស្សារណៈ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្ប​ធ៌​ម​និង​សិល្បៈ​ពី​ឆ្នាំ ២០១៩ ដល់​២០២១ ។ អនុស្សារណៈ​ស្តីពី​ការខ្ចី​សត្វ​ដំរី​ពី​ប្រទេស​ឡាវ​មក​ដា​ក់នៅ​សួន សា​ហ្វា​រី ដើម្បី​ទុក​ត្រៀម​រៀបចំ​ក្នុង​ពិធី​ជាតិ​ធំៗ​នាពេលខាងមុខ​នៅ​កម្ពុ​ជាមាន​កិច្ចប្រជុំ​អា​សេម និង ស៊ី​ហ្គេម ។ អនុស្សារណៈ​នៃ​ការទិញ​ថា​ម ពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​និង​ខេត្តស្ទឹងត្រែង ។​

​ក្នុងការ​ស្នាក់នៅ​ប្រទេស​ឡាវ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith)​ប្រធាន​រដ្ឋ​ឡាវ​, ជួប​សវនាការ​ជាមួយ​លោកស្រី ប៉ានី យ៉ា​ថ​ទូ (Pany Yathotou)​ប្រធានរដ្ឋសភាជាតិ​ឡាវ ។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​និង​សហគមន៍​ជនជាតិខ្មែរ​នៅ​ប្រទេស​ឡាវ​ផងដែរ ។

​នៅ​រសៀល​ថ្ងៃទី ៦ ខែធ្នូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ឡាវ ទៅកាន់​ទី ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ពីថ្ងៃ​ទី​៧ ដល់​៨ ខែធ្នូ ។​

​នៅ​ព្រឹក​ថ្ងៃទី ៧ ធ្នូ​បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវការ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោក ង្វៀន ស៊ុន​ហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម។ បន្ទាប់ពី​ជំនួប​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦រួមមាន​៖​ក្នុងនោះ​មាន​ឯកសារ​ចំនួន៣ទាក់ទង ​កិច្ចព្រមព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក​និង​ផ្លូវអាកាស ។ទី​៤.​កិច្ច​ព្រមព្រៀង​ស្តីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩​។​ទី​៥.​ឯកសារ​ស្តីពី​កំណត់ហេតុ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង ទី​៦.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨-២០១៩។ បើ​យោងតាម​លោក ស្រ៊ី ថាមរុង្គ កិច្ច​សម្រួល​ពាណិជ្ជ កម្មនេះ​គឺ​នឹងធ្វើ​ការកែប្រែ​លើ​ការកំណត់​ការប្រកាស​ពន្ធគយ​ដែល​កន្លងមក​វៀតណាម​បានស្នើ គឺ​ទំនិញ​ដែលមាន​តម្លៃ​ត្រឹម​៥.០០០​ដុល្លារ​ចុះ មិនបាច់​ប្រកាស​ពន្ធគយ​ទេ​តែ​លើក​នេះ​កម្ពុជា​ស្នើសុំ​ថា​ទំនិញ​ក្រោម​១​ម៉ឹ​ន​ដុល្លារ​មិនចាំបាច់​ប្រកាស​ពន្ធគយ​ទេ ។​ការធ្វើ​បែបនេះ​គឺ​ដើម្បី​ស​ម្រួ ល​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​ក្នុងការ​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ។​

​ក្នុងការ​ស្នាក់នៅ​ប្រទេស​វៀតណាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ចូលជួប​សំដែង​ការគួរសម​ជាមួយ​លោក​ង្វៀង ភូ​ទ្រុង អគ្គលេខាធិការ​បក្ស និង ជា​ប្រធាន​រដ្ឋ​រៀ​ត​ណា​ម និង ជួប​សំដែង​ការគួរសម​ជាមួយ​លោកស្រី ង្វៀង ធី​គីម ប្រធានរដ្ឋសភា​វៀតណាម​។ សម្តេច​នឹង​វិល​ត្រឡប់មក ដល់​មាតុភូមិ​វិញ​នៅ​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី ៨ ខែធ្នូ ៕

​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត ដើម្បី​ពិភាក្សា​រិះរក​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​ស្រាប់​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលជា​កង្វល់​រួម​និង​ផលប្រយោជន៍​ទៅ វិញទៅមក​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម