តួនាទី​របស់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ក្នុង​ក្រុម​ជម្រើស Arsenal កាន់តែ​តិច​ទៅ​

996
ចែករម្លែក

​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) គឺជា​កីឡាករ​ឆ្នើម ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង មិនមាន​ឱកាស​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Spurs ទេ​។​

​អវត្តមាន​របស់ អូ​ហ្ស៊ី​ល ក្នុងជំនួប​ដ៏​សំខាន់​នេះ​គឺជា​រឿង​គួរ​ឲ្យ​សង្ស័យ​។​
​ ​
​គ្រប់គ្នា​ប្រហែលជា​នៅចាំ​បាន​ថា អូ​ហ្ស៊ី​ល ខកខាន​ការប្រកួត​ច្រើន​កាលពី​ដំណាច់​រដូវ​កាល​មុន ដោយសារ​បញ្ហា​របួស ហើយ​រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​សមាជិក​របស់​ក្រុម​បង្វឹក Arsenal ងឿងឆ្ងល់​។​
​ ​
​មាន​ភាព​សង្ស័យ​ច្រើន​ជុំវិញ​ការមិន​ដាក់​ឲ្យ អូ​ហ្ស៊ី​ល ចូល​លេង​។ ប៉ុន្តែ​ការអះអាង​គឺ​ខុសគ្នា ស្រឡះ​។​

​ការយក​ឈ្នះ​ក្រុម Bournemouth ដោយ​គ្មាន​វត្តមាន​របស់ អូ​ហ្ស៊ី​ល​កាលពី​ចុង​សប្តាហ៍​មុន ធ្វើ​ឲ្យ​លោក អេ​មឺ​រី (Emery) ហាក់ដូចជា​មិនចាំបាច់​ត្រូវ​កោះហៅ​កីឡាករ​រូបនេះ​សម្រាប់ ជំនួប​ជាមួយ​ក្រុម Tottenham ទេ​។​
​ ​
​លោក អេ​មឺ​រី បាន​និយាយថា “​គាត់​មាន​បញ្ហា​ឈឺ​ខ្នង​”​។ នៅពេល​សួរនាំ​ថា អូ​ហ្ស៊ី​ល រងរបួស​តាំងពី​ពេលណា លោក អេ​មឺ​រី បាន​ឆ្លើយថា “​ខ្ញុំ​មិនដឹង​ទេ​”​។ លោក អេ​មឺ​រី គឺជា​គ្រូបង្វឹក​ដ៏​ល្អិតល្អន់ ហើយ​អ្នកនឹង​គិតថា គាត់​ដឹងថា កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​រូបនេះ​រងរបួស​នៅពេលណា​។​
​ ​
​ទោះបីជា​យ៉ាងណា អូ​ហ្ស៊ី​ល មិនអាច​គេចវេស​ពី​សំណួរ​និង​ការសង្ស័យ​ជុំវិញ​តួនាទី​ដ៏ តិចតួច​នៅ ពហុកីឡាដ្ឋាន Emirates Stadium នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)