ទេព កញ្ញា ការពិត​គឺ​ស្អាត​តាំងពី​កាល​នៅ​ជា​កុមារី​

2093
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា ទេព កញ្ញា ដែល​កំពុងមាន​ប្រជាប្រិយភាព​ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន​បានបង្ហាញ​មុខមាត់​ពិត​កាលពី​ក្មេង​ដែលមាន​មុខមាត់​ស្អាត ដែល​បញ្ជាក់ថា នាង​មាន​សម្រស់​ធម្មជាតិ​ពិត​មិន​កែ​សម្ផស្ស​ឡើយ​។​

​កាលពី​ថ្មីៗ​នេះ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នូវ​រូបថត​កាល​នៅ​ពី​ក្មេង​នោះ ក្នុង​សភាព ជា​កូនសិស្ស​ម្នាក់ ហើយ​មុខមាត់​ពី​អតីតកាល គឺ​ស្អាត បើ​និយាយ​ពី​ទម្រង់​ពី​ដើម និង​ឥឡូវ​គឺ​នៅ​ដដែល​។

​ទេព កញ្ញា បាន​បង្ហោះ​សារ​ថា “​ពេលវេលា​ពិតជា​ផ្លាស់ប្តូរ ពី​កូនក្មេង​ម្នាក់​ដែរ​មិនដឹង​ក្ដី លូវ​ក្មេងស្រី​ម្នាក់នេះ​បាន​ធំ​ពេញវ័យ​ហើយ​។​”

​សូមបញ្ជាក់ថា តារា​ស្រី​រូបនេះ​កំពុង​ទទួលបាន​ប្រជាប្រិយភាព​និង​មហាជន​ស្គាល់​កាន់តែ ខណៈ​នាង​មុខ​ក្នុង​រឿង​ភាគ​ជា​បន្តបន្ទាប់​ដែល​បញ្ចាំង​លើ​ទូរទស្សន៍​បាយ័ន​។ តារា​ស្រី​រូបនេះ ក៏​មិនទាន់​បញ្ជា​ក់រឿង​ស្នេហា និង គូស្នេហ៍ នៅឡើយ​ខណៈ​មាន​បុរស​ជាច្រើន​តាម​លង់​ស្នេហ៍ នាង​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម