​កម្ពុជា​និង​វៀតណាម​និង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦ទាក់​ទង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​នយោបាយ

1299
ចែករម្លែក
  • 27
    Shares

ដោយៈតារារិទ្ធ/ភ្នំពេញ​៖​ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៦ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ទៅ កាន់​ប្រទេស​វៀតណាម ។ ឯកសារ​ទាំង​៦​នោះ​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស វិស័យ​អប់រំ ការបោះបង្គោល​ព្រំដែន និង ការសម្រួល​ពាណិជ្ជកម្ម​។​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ពីថ្ងៃ​ទី ៧​ដល់​៨ ខែធ្នូ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ង្វៀន ស៊ុន​ហ្វ៊ូ​ក នាយករដ្ឋមន្ត្រី​វៀត ណាម​នៅ​ព្រឹក​ថ្ងៃទី៧ ខែធ្នូ  ។ បន្ទាប់ពី​ជំនួប​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦រួមមាន​៖ក្នុង នោះ​មាន​ឯកសារ​ចំនួន​៣ទាក់ទង​កិច្ចព្រមព្រៀង​សហប្រតិ បត្តិ​ការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។ ទី​៤.​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ ២០១៩ ។ ទី​៥.​ឯកសារ​ស្តីពី​កំណត់ហេតុ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និងទី​៦.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨-២០១៩​។បើ​យោងតាម​លោកស្រ៊ី ថាមរុង្គកិច្ច​សម្រួល ​ពាណិជ្ជ កម្មនេះ​គឺ​នឹងធ្វើ​ការកែប្រែ​លើ​ការកំណត់​ការប្រកាស​ពន្ធគយ​ដែល​កន្លងមក​វៀតណាម​បានស្នើ គឺ​ទំនិញ​ដែលមាន​តម្លៃ​ត្រឹម ៥.០០០ ដុល្លារ​ចុះ​មិនបាច់​ប្រកាស​ពន្ធគយ​ទេ​តែ​លើក​នេះ​កម្ពុជា​ស្នើសុំ​ថា​ទំនិញ​ក្រោម​១ ម៉ឹ​ន​ដុល្លារ​មិនចាំបាច់​ប្រកាស​ពន្ធគយ​ទេ​។​ការធ្វើ​បែបនេះ​គឺ​ដើម្បី សម្រួល​ដល់​ប្រជា​ពល រដ្ឋ​ទាំងពីរ​ក្នុងការ​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ។​

​គួរបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​មាន​ទំហំ​មាន​ជាង ៣០០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨ ហើយ​រដ្ឋាភិបាល​នៃ ប្រ​ទស​ទាំងពី​ប្តេជ្ញា​ជំរុញ​ឲ្យ​ដល់ ៥.០០០ លាន​ដុល្លារ​អាមេរិក ៕

រូបថតឯកសារ

ទីតាំងផ្សាយពាណិជ្ជកម្ម