រថយន្ដបើកបំពានផ្លូវអាទិភាពប៉ះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួស

762
ចែករម្លែក

​ដោយ:គ្រញូង/​​បាត់​ដំប​ង ៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ​ទៅបុក​ជាមួយ​ម៉ូតូ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​រសៀល​ថ្ងៃទី​៤ ​ខែធ្ នូ​ឆ្នាំ​២០១៨ តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ស្ថិត​ក្នុងភូមិ-ឃុំ​អន្លង់​​វិល​ ស្រុក​សង្កែ​។​

លោក ​ជា វណ្ ឌី​អធិការរង​ស្រុក​សង្កែ​ទទួល​ផែន​ចរាចរណ៍​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ ​សម គឹម​សឿន​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​បុគ្គ​លិ​កល​ក់​ថ្នាំលាប​យីហោ​U90​ នៅ​ភូមិ​រំចេក​៤ ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ ​ខេត្តបាត់ដំបង​។​ ​ចំណែក​អ្នកបើកបរ​រថយន្ត​មិនបាន​ប្រាប់​ឈ្មោះ​ទេ​។​

លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ មុនពេល​កើតហេតុ​មាន​រថយន្ត​1​គ្រឿង​ម៉ាក​ហាយ​ឡែនឌ័រ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP7442 ​បើកបរ​ដោយ​កូន​មន្ត្រីនគរបាល​ច្រកទ្វារ​​អន្តរជាតិ​ដូង​ស្រុក​កំរៀង ​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​។ ​ពេលមកដល់​កន្លែងកើតហេតុ​រថយន្ត បាន​បើកជែងម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម ​ពាក់​ស្លាក​លេខ​បាត់ដំបង​1B5137​មិន​ប្រយ័ត្ន​ ក៏ប៉ះ​នឹង​​ម៉ូតូ​បណ្តាលឲ្យដួល ធ្វើឲ្យអ្នកបើកបរម៉ូតូ​រងរបួស​ធ្ងន់ ​ត្រូវ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​ នគរបាល​ចរាចរណ៍​ស្រុក ​យក​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/