​ឯកសារ​សំខាន់​ចំនួន​៤​បាន​ចុះហត្ថលេខា​រវាង​កម្ពុជា​និង​ឡាវ​លើ​វិស័យ​អប់រំ វប្ប​ធ៌​ម សិល្បៈ​និង​ថាមពល​

1754
ចែករម្លែក

ភ្នំពេញ /​ដោយ​៖​តារា​រិ​ទ្ធ​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នេះ​។​យន្តហោះ ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ 001 បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​៩៖៣០ នាទី​នៅ អាកាសយានដ្ឋាន​អន្តរជាតិ​វ៉ា​ត់​តៃ​(Wattay)​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ក្រោម​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក​សាស្ត្រាចារ្យ​បណ្ឌិត បូ​សេង​ខាំ វង់​ដា​រ៉ា​(Bosengkham Vongdara)​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង ទេសចរណ៍​ឡាវ​, លោក អាំ​ផៃ គីន​ដាវ​ង់​ឯកអគ្គរដ្ឋទូត ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឡាវ និង​ឥស្សរជន​ការទូត​របស់​កម្ពុជា​ជាច្រើនរូប​។​
​ ​ ​
​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែល​ធ្វើឡើង​នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ឡាវ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​វត្ត​មាននៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​សម​ភាគី​នាយករដ្ឋមន្ត្រី​ឡាវ​លោក​បណ្ឌិត ថង​លូន ស៊ី​សូលី​ត ។
​ ​ ​
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ​នៅពេលនេះ​គឺ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សម​ភាគី​នាយក រដ្ឋមន្ត្រី​ឡាវ​លោក​បណ្ឌិត ថង​លូន ស៊ី​សូលី​ត បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត​ក្នុង រដ្ឋសភា​នីតិកាល​ទី ៦ កាលពី​ថ្ងៃខែ​កញ្ញា​ឆ្នាំ ២០១៨ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​ពី​ការបោះឆ្នោតសកល​ជ្រើសតាំង​តំណាង រាស្ត្រ​នីតិកាល​ទី ៦ កាលពី​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ​២០១៨ ។​

​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥៦​ជា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាមួយ គ្នា​មាន​ព្រំប្រទល់​រួមគ្នា​ប្រវែង​ប្រមាណ ៥៤០ គីឡូម៉ែត្រ​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ឡាវ​នៅពេលនេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ពិ សេស​ការខិតខំ​រួមគ្នា​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិការ ដទៃទៀត​ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កាលពីពេល​កន្លងមក​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​។​

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​សម្តេច​តេ​ជោហ៊ុនសែន និងសម​ភាគី​ឡាវ​លោកបណ្ឌិត ថង​លូន ស៊ី​សូលី​ត បាន​អញ្ជើញ​ធ្វើ​ជំនួប​ចង្អៀត​មួយ​ទល់​មួយ​ឆ្លងកាត់​អ្នកបកប្រែ​មុន​និង​ឈានទៅ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​សម្រាប់ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​។​បន្ទាប់ពី​បាន​ចំណាយ​ការពិភាក្សាគ្នា​ក្នុងជំនួប​ចង្អៀត​និង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ដែល​បាន​ចំណាយ​ពេល​ជិត​២​ម៉ោង​ប្រកបដោយលទ្ធ ផល​ ដ៏​ត្រចះត្រចង់​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធីចុះហត្ថ លេខា​លើ​ឯកសារ​សំខាន់ៗ​ចំ​នួ៤ក្នុងនោះ​រួមមាន​ទី​១.​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​អប់រំ​សម្រាប់​រយះពេល​៥ឆ្នាំ​ពី​ឆ្នាំ(២០ ១៩ ដល់ ២០២៤)  ។  ទី​២.​អនុស្សារណ​:​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​និង​សិល្ប​: សម្រាប់​ឆ្នាំ​២០១៩-២០២១​។​.​ទី​៣អនុស្សារណ​:​នៃ​ការយោគយល់​គ្នា​ស្តីពី​ការខ្ចី​សត្វ​ដំរី​សម្រាប់​ការបង្ហាញ​សិល្ប​: និង ការផ្លាស់ប្តូរ​វប្បធម៌​នៅ​សួន​សត្វសា​ហ្វា​រីរាជធានី​ភ្នំពេញនិង ទី​៤.​អនុស្សារណ​:​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចព្រមព្រៀង​ទិញ​-​លក់ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់២៣០ និង ៥០០ គីឡូវ៉ុល​ពី ស្ថានីយ៍​បាន​ហាត​ប្រទេស​ឡាវមក​ស្ថានីយ៍​ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា ៕


ទីតាំងផ្សាយពាណិជ្ជកម្ម