​ប្រើ​វិធានការ​ក្តៅ​ចាប់​រថយន្ត​ដឹក​ដី​និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ​ចាក់ដី​លុប​អូរ​ធម្មជាតិ

999
ចែករម្លែក

​ដោយៈ​វណ្ណៈ​ព្រះសីហនុ​៖​អាជ្ញាធរ​ស្រុក​ព្រៃនប់​ចាត់វិធានការ​ក្តៅ​ទប់ស្កាត់​សកម្មភាព​ចាក់ដី​លុប​អូរ​កំបុត​ត្រង់​ស្ពាន​អូរ​កំបុត ជាប់​ផ្លូវជាតិ​លេខ​៤​ក្នុងភូមិ​អូរ​តាសេក​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​តាម​លោក​សក​ក្កដា​អភិបាលស្រុក​ព្រៃនប់​បានបញ្ជាក់​អះអាងថា​ការ​លុប​អូរ​នេះ​គឺជា​មហន្តរាយ​នាំទៅដល់​ការបិទ​ផ្លូវទឹក​ហូរ​ដែល​ធ្វើឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ស្ពាន​អូរ​កំបុត​នេះ​អាច​នឹងរង​នូវ​ការ​ជន​លិច​ផ្លូវជាតិ​ពេល​មាន​ភ្លៀង​ធ្លាក់​។

​ករណីនេះ​រដ្ឋបាល​ស្រុក​កំពុង​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​របស់​រដ្ឋបាលខេត្ត​មានដូចជា​មន្ទីរ​ធនធាន​ទឹក​និង​ឧ​ត្តុ​និយម​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ព្រមទាំង​ស្ថាប​ន័​ពាក់​ព​ន្ធ័​មួយចំនួនទៀត​បន្ត​នីតិវិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ក្នុងនោះ​មាន​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង​ត្រូវបាន​អាជ្ញាធរ​ឃាត់​ចាប់​យកទៅ​រក្សាទុក​នៅ​សាលាស្រុក​ព្រៃនប់​។​

​ទោះជា​យ៉ាងនេះ​ក្តី គិត​មក​ត្រឹម​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨ នេះ​ខាង​បណ្តាញ​ផ្សព្វផ្សាយ នៅ​មិនទាន់​អាច​ទំនាក់​ស្វែងរក​ការបកស្រាយ​បំភ្លឺ​ពី​ភាគី​ខាង​ម្ចាស់​ការដ្ឋាន​ថា​ការដ្ឋាន​នេះ​មានច្បាប់​អនុញ្ញាត​ឬ​គ្មាន​មា​ច្បាប់​អនុញ្ញាត​នៅឡើយ​ជុំវិញ​ប្រតិ​ត្តិ​ការឃាត់​ចាប់​គ្រឿងចក្រ​និង​ការហាមឃាត់​របស់​រដ្ឋ​បាល​ស្រុក​ព្រៃនប់​៕S/​

​ប្រើ​វិធានការ​ក្តៅ​ចាប់​រថយន្ត​ដឹក​ដី​និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ​ចាក់ដី​លុប​អូរ​ធម្មជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម