បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

867
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កំពុងបើក​ឆ្លងផ្លូវ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ តាមផ្លូវ​បេតុង ត្រង់ចំណុច​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​កាលពី​ព្រឹក ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​យុវជន​រងគ្រោះ ឈ្មោះ បូ​ណាត សុ​ផានិត អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា ថ្នាក់​ទី​៩ វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1C-2141 ។ ចំណែក​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-4837 បើកបរ​ដោយ​ឈ្មោះ ឡេង វិបុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​ជន​បើកបរ​រថយន្ត​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​សាកសព​យុវជន​រងគ្រោះ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​រីឯ​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​

​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម