ប្រធានរដ្ឋឡាវស្នើឲ្យនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នាដោយភាពស្មោះត្រង់

819
ចែករម្លែក
  • 18
    Shares

 

ដោយតារារិទ្ធ/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​០៥​ខែធ្នូ ឆ្នាំ​២០១៨​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលជួប សំដែង ការគួរសម​ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith)​ប្រធាន​រដ្ឋ​ឡាវ ។

​លោក កៅ កឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​៖ លោក ប៊ុន​ញុំ​ា​ង វរ​ជិត បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ហើយ​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មីទៀត ។​លោក​ប្រធាន រដ្ឋ​ឡាវ​បាន​សម្ដែង​ការរីករាយ​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មកកាន់​ប្រទេស​ឡាវ​ពេលនេះ​គឺ ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​កម្ពុជា​បានផ្ដល់​អាទិភាព​ទៅលើ​ប្រទេស​ឡាវ​ដែលជា​ប្រទេ ស​ភូមិ​ផង​របង​ជាមួយ​មុន​ប្រទេស​ណា​ណា​ទាំងអស់​។​សម្តេច​ក៏បាន​ជម្រាបជូន​លោក​ប្រធាន​រដ្ឋ​ឡាវ​អំពី​លទ្ធផល​នៃ​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ឡាវ​នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ។សម្តេច​បានបញ្ជាក់​​ថា​ជំនួប​នេះ​គឺជា​កិច្ចប្រជុំ​ដែលមាន​លក្ ខណៈស៊ីជម្រៅ​និង​ពេញលេញហើយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ​មាន​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ដោយ​ការទិញ​អគ្គិសនី​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា​និង​ការតភ្ជាប់​ស្ពាន​នៅត្រង់ចំណុច​ទន្លេរពៅដែល​ភ្ជាប់​ប្រទេស​ទាំងពីរ​រវាង​ខេត្តព្រះវិហារ​និង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ។ជាមួយនេះ​នៅមាន​កិច្ ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ទៀត​។ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​រួមគ្នា​ធ្វើការ​ដោះស្រាយ​នៅ​តំបន់​ព្រំដែ ន​ដែល​នៅ​សេសសល់​ផងដែរ​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់។​លើសពីនេះ​ទៀត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ក៏បាន​ជម្រាបជូន​លោក​ប្រធាន​រដ្ឋ​ឡាវ​ថា​យុទ្ធសាស្ត្រ​របស់​សម្ដេចគឺ​ប្រែក្លាយ​តំបន់ព្រំដែន​នៃ​ប្រទេសជិតខាង​ឱ្យក្លាយ​ទៅជា​ព្រំដែន​មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ។​

​លោក​ប្រធាន​រដ្ឋ​ឡាវ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកឡើង​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​។​លោក​ប្រធាន​រដ្ឋ​បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​ហើយដោយ​គោរព​ផលប្រយោ ជន៍​គ្នា​ទៅវិញទៅមក​និង​ដោយ​ភាពស្មោះត្រង់​ជាមួយគ្នា ព្រោះ​ប្រទេស​យើង​ទាំងពីរ​បានរួម​សុខ​រួមទុក្ខ​ជាមួយគ្នា​ជា​យូរណាស់​មកហើយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម