ប្រធានសភា​ឡាវ​ជឿជាក់ថា​កម្ពុជា​នឹងមាន​ការអភិវឌ្ឍ​ឈានឡើង​ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុនសែន​

1042
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​៥​ខែធ្នូ​ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ថ្ងៃទី ១ នៅក្នុង​ប្រទេស​ឡាវ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី ប៉ានី យ៉ា​ថូ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ ។
​ ​
​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅក្នុង​ជំនួប​នោះ​លោកស្រី ប៉ានី យ៉ា​ថូ​ទូ (Pany Yathotou)​ប្រធានរដ្ឋសភាជាតិ​ឡាវ​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​អញ្ជើញ​មក​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ ។​

​លោកស្រី ប៉ានី យ៉ា​ថូ​ទូ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ថា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កសាង​នូវ​មិត្ត ភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។

​លោកស្រី​ប្រធានរដ្ឋសភា​បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត។លោកស្រី​បានធ្វើការ​កត់សំគាល់ថា​ជោគជ័យ​របស់​សម្តេច​តេ​ជោហ៊ុនសែន​និងគណបក្ស​ប្រជាជន​កម្ពុជា​គឺ​បានមកពី​ការ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេចតេ​ជោហ៊ុនសែនដែលបានដឹកនាំប្រទេស​ធ្វើ​ឲ្យមានការគាំទ្រពីប្រជាជន​រ​ដ៏​លើសលុប​។​លោកស្រី​មាន​ជំនឿ​ជឿជាក់ថា​សម្ដេច​តេ​ជោហ៊ុនសែននិងគណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឈានឆ្ពោះ​ទៅ​កា​អភិវឌ្ឍនិង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​មិនត្រឹមតែ​ក្នុងប្រទេស​កម្ពុជាប៉ុណ្ណោះ​ទេក៏ប៉ុន្តែ​បានរួម​ចំណែក​ដល់​សុខសន្តិភាព​និង​ការរីកចម្រើន​របស់​តំបន់​ផងដែរ ។​

​លោកស្រី ប៉ានី យ៉ា​ថូ​ទូ ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​នាំមក​នូវ​ផ្លែផ្កា​នៃ​កិច្ច សហប្រតិបត្តិការ​កាន់​តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ ។​

​ការឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​របស់​លោកស្រី ប៉ានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា​ឡាវ ។​សម្ដេច​បាន ជម្រាបជូន​លោកស្រី​ប្រធានរដ្ឋសភា​ឡាវ​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​បាន​ប្រព្រឹ ត្ត​ទៅដោយ​ប្រជាធិបតេយ្យ​សេរី​ហើយ​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​៨៣​ភាគរយ​បាន​ទៅ​ចូលរួម​បោះឆ្នោត​មាន​ភាគរយ​ច្រើនជាង​ការបោះឆ្នោត​ពី​អាណត្តិ​មុនៗ​។​សម្តេច​បន្តថា​ជោគជ័យ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​បា នមក​ដោយសារ​ប្រជាជន​បាន​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​ដែលមាន​សម្លេងគាំទ្រ​រហូត​ជាង៧៧​ភាគរយ​នៃ​សំ ឡេងឆ្នោត​ដែលមាន​គណបក្ស​ចូលរួម​បោះឆ្នោត​ចំនួន ២០ គណបក្ស ។​

​លោកស្រី ប៉ានី យ៉ា​ថូ​ទូ បាន​ចាត់ទុកថា​ជោគជ័យ​នៃ​ជំនួប​ថ្ងៃនេះ​មាន​សារៈសំខាន់​ក្នុង​ការបន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រ​ទេ ស​ទាំងពីរ​។ លោកស្រី​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​ឲ្យ បាន​ប្រសើរឡើង​ថែមទៀត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម