តួ​ក​គី​ស្វះស្វែង​ចាប់ខ្លួន​ជំនួយការ​របស់​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ជុំវិញ​ឃាតកម្ម​លោក​ខា​សូ​ហ្គី​

1917
ចែករម្លែក
  • 19
    Shares

តុលាការតួកគីមួយកាលពីថ្ងៃពុធទី៥ធ្នូបានចេញដីការចាប់ខ្លួនជនសង្ស័យ២នាក់ ដែលស្និទ្ធនឹងព្រះអង្គម្ចាស់រជ្ជទាយាទ ម៉ូហាមេត ប៊ីន សាល់ម៉ាន់ ចំពោះឃាតកម្មលើអ្នកកាសែតចាម៉ាល់ ខាសូហ្គី ដែលវាកាន់តែបន្ថែមសម្ពាធលើមេដឹកនាំតាមការជាក់ស្តែងនៃព្រះរាជាណាចក្រផលិតប្រេងមួយនេះ។

ជនជាតិអារ៉ាប៊ីសាអូឌីត២នាក់ស្និទ្ធនឹងអង្គម្ចាស់រជ្ជទាយាទ(រូប)កំពុងត្រូវរដ្ឋអាជ្ញាតួកគីរកចាប់ខ្លួន

ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងអ៊ីស្តាន់ប៊ុលបានដាក់ពាក្យសុំដីដាចាប់ខ្លួនបុរសឈ្មោះអាម៉ាត អាល់-អាសស៊ីរី និង សោត អាល់-កាតានី ដោយតាមការចោទប្រកាន់ជនទាំង២ស្ថិតចំណោមអ្នករៀបចំផែនការធ្វើឃាតលោកខាសូហ្គី នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំក្រុងអ៊ីស្តាន់ប៊ុល។

អាសស៊ីរី ដែលជាអតីតអនុប្រធាននៃសេវាស៊ើបការណ៍របស់អារ៉ាប៊ីសាអូឌីត តែងត្រូវបានឃើញអង្គុយប្រជុំជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ ចំណែកកាតានីជាមេធាវីសំខាន់មួយរូបរបស់ព្រះអង្គម្ចាស់។អ្នកទាំង២ត្រូវបានបណ្តេញចេញពីមុខតំណែងបន្ទាប់ពីរដ្ឋាភិបាលក្រុងរីយ៉ាតបានទទួលស្គាល់ថា អ្នកកាសែតអាមេរិកដើមកំណើតអារ៉ាប៊ីសាអូឌីតរូបនេះ ត្រូវបានសម្លាប់ក្នុងស្ថានកុងស៊ុលរបស់ខ្លួន។

អារ៉ាប៊ីសាអូឌីត បានខិតខំដាក់ព្រះអង្គម្ចាស់ឆ្ងាយពីឃាតកម្មនេះ ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិកផងតែព្រឹទ្ធសមាជិកអាមេរិកសំខាន់២រូបមកពីគណបក្សរបស់ប្រធានាធិបតីត្រាំផ្ទាល់ កាលពីថ្ងៃអង្គារបានអះអាងថា ការពន្យល់បង្ហាញរបស់នាយកCIAទៅកាន់សភាវាកាន់តែបញ្ជាក់ថាព្រះអង្គម្ចាស់អង្គនេះបញ្ជាអោយសម្លាប់លោកខាសូហ្គី។

ខាសូហ្គី អ្នកកាសែតប្រឆាំងដែលសរសេរអត្ថបទអោយកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ ត្រូវបានសម្លាប់កាលពីថ្ងៃ២តុលា ឆ្នាំ២០១៨ក្រោយចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ដើម្បីសុំឯកសាររៀបការជាមួយស្រ្តីតួកគី។យោងតាមភាគីតួកគី ក្រុមពិឃាតរបស់អារ៉ាប៊ីសាអូឌីតមានគ្នា១៥នាក់រួមមានអ្នកឯកទេសរំលាយសាកសពត្រូវបានបញ្ជូនទៅក្រុងអ៊ីស្តាន់ប៊ុលដើម្បីប្រតិបត្តិការធ្វើឃាតបញ្ជាពីថ្នាក់លើនេះ៕ដោយ៖វាសនា

ប្រធានាធិបតីតួកគី លោករេសេប តាយយីប អឺដូហ្កាន បាននិយាយថាបញ្ជាសម្លាប់ខាសូហ្គីចេញពីថ្នាក់លើនៃរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងទាមទារអោយរដ្ឋាភិបាលក្រុងរីយ៉ាតផ្តល់ព័ត៌មានលម្អិត និងធ្វើបត្យាប័នជនសង្ស័យមកតួកគី តែអារ៉ាប៊ីមិនសហការ

ទីតាំងផ្សាយពាណិជ្ជកម្ម