កម្ពុជា​បង្ហាញ​ពី​សុ​វត្ថិភាព​ដល់​ពលករ​ ដែ​ល​ត្រូវ​បំពេញការងារ​នៅ​ម៉ាឡេស៊ី​ឆ្នាំ​២០១៩

980
ចែករម្លែក

​ដោយ​:ដេប៉ូ​/​ភ្នំពេញ ​៖ ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​តំណាង​សមាគម​បញ្ជូន​ពលករ​កម្ពុជា ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បានឲ្យដឹងថា​ ក្នុងការ​បញ្ជូន​ពលករ​កម្ពុជា​ទៅធ្វើ​ការងារ​ប្រទេស​ម៉ាឡេស៊ី​ជាថ្មី​ពិសេស​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​ នឹង​ធានាបាន​ទាំង​សុ​វត្ថិភាព​ការងារ ​ក៏ដូចជា​សុខមាលភាព​ការរស់នៅ​ដោយ​នឹង​មិនឲ្យ​កើត​បញ្ហា​ចោទឡើង​បន្ត​ទៀតឡើយ​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការ​សហ​កិច្ចការពារ​ពលករ​ក​ម្ពុ​ជា​ធ្វើការ​នៅ​ម៉ាឡេស៊ី​ជាមួយ​សមាគម​ទីភ្នាក់ងារ​បញ្ជូន​កម្មក​រ និង​ស្ត្រី​កម្ពុជា​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨(​រូប​៖​ដេប៉ូ​)​

ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន ​ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការសហការ​ការពារ​ព​លករ​កម្ពុជា ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ជាមួយ​សមាគម​ទីភ្នាក់ងារ​បញ្ជូន​កម្មក​រ និង​ស្ត្រី​កម្ពុជា​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​កន្លងមក​លោក​ងុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​តំណាងឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បានសម្រេចឲ្យមាន​ការបញ្ជូន​ពលក​រ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​នេះ បន្ទាប់ពី​មាន​សមាគម​ចំនួន​៥ ត្រូវបាន​អនុញ្ញាតឲ្យ​បញ្ជូន​ពលករ​កម្ពុជា ដោយ​គិតគូរ​ពី​ការលើកកម្ពស់​សិទ្ធិ សុខុមាលភាព និង​កិច្ចការពារ​ពលករ​ទេស​ន្ត​ប្រវេស​ន៍កម្ពុជា ​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

លោក​បាន​មានប្រសាសន៍ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ ជា​យន្តការ​ថ្មី​មួយ​នៅក្នុង​ការចូល​រួមជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​ការធ្វើសកម្មភាព​បង្កើន​អត្ថប្រយោជន៍​ជូន​ពលករ​ទេស​ន្ត​ប្រវេស​ន៍​កម្ពុជា​ ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

ព្រម​ជាមួយគ្នានេះ​លោកស្រី អ៊ឹង ស៊ាន​រិទ្ធី អគ្គនាយិកា​ក្រុមហ៊ុន អ៊ឹង រិទ្ធី​គ្រុប បានបញ្ជាក់ឲ្យដឹង​ដែរ​ថា ​ក្នុង កិច្ច​សហ​គ្នា​រវាង​សមាគម​ចំនួន​៥ ​ដែល​នឹងត្រូវ​ប​ញ្ចូ​ន​ពលករ​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នេះ ជាការ​រៀបចំ​ឡើងវិញ​នូវ​យន្ដ​កិច្ចការ​ការពារ និង​ធានា​សុវត្ថិភាព​ពលករ​កម្ពុជា ដែលជា​ស្ត្រី​ទៅ​បម្រើការ​ផ្នែក​មេផ្ទះ ជំនួយការ​​ផ្ទះ និង​ការងារ​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី ។ ​ជាមួយគ្នា​ចំពោះ​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន​ប្រមាណ​៣៥០​ដុល្លារ​ក្នុង​មួយខែ​។​

គួរ​បញ្ជាក់ថា កម្ពុជា​បាន​ផ្អាក​ការបញ្ជូន​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ អស់​រយៈពេល​ជិត​៧​ឆ្នាំ​ហើយ បន្ទាប់ពី​មាន​ពលករ​ជា​ស្ត្រី​របស់​កម្ពុជា ដែល​ទៅធ្វើ​ការ​តាម​ផ្ទះ ត្រូវបាន​បំពាន​សិទ្ធិ មួយចំនួន​ពី​សំណាក់​ចៅហ្វាយនាយ​ជា​ម្ចាស់ផ្ទះ​។ ​សម្រាប់​ការបញ្ជូន​ពលករ​ជាថ្មី​នេះដែរ​ត្រូវបាន​មន្ត្រី​ក្រសួង​ការងារ​និង​ក្រុមហ៊ុន​បញ្ជូន​ពលករ​ក​ម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បង្ហាញ​ពី​ការ​សុ​វត្តិភាព​និង​កិច្ចការងារ​មាំទាំ​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម