ខឹងគេដឹកស្រីស្នេហ៍បង្អួតដាក់ ហើយរោទិ៍ម៉ូតូឌឺ ដេញកាប់របួសធ្ងន់

1090
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត ​បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ​ដែលជា​បក្ខ​ពួ​ក្ខ​ជនសង្ស័យ​ករណី​កាប់​យុវជន​បីនាក់ ឲ្យ​រងរបួស​កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។ អំពើហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​ក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត​ផ្តើមឡើង​ដោយ​ការខឹង​សម្បារ​រឿង​គេ​ឌុប​ស្រី​ស្នេហ៍ ហើយ​រោទិ៍​ម៉ូតូ​របៀប​ឌឺដង​។​

មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ១. ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។ ២. ឈ្មោះ​ចេ​ន វិត ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។ ចំណែក​ជនដៃដល់​ដែល​គេចខ្លួន​ឈ្មោៈ ឈិន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មិនដឹង​ទីលំនៅ​។ ដោយឡែក​ជនរងគ្រោះ រួមមាន ១. ជន​រង​គ្រោៈ​ឈ្មោៈ​អេង ហៃ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​, ២. ឈ្មោះ​ត្រឹង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។

ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​ចេតនា​បានកើត​ឡើង​នៅ​ចំណុច​ពី​ខាងកើត​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ ក្នុង​ទឹកដី​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​បណ្តាលឲ្យយុវជន​បីនាក់​រងរបួស​ព្រោះតែ​ត្រូវគេ​កាប់​ដោយ​ដាវ​ដែក​មួយ​ដើម​។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ក្រុង​កំពត​ក៏​តាម​ចាប់​ក្រុម​ជនសង្ស័យ​បាន​ពីរ​នាក់​ជា​បក្ខពួក​ជន​ដៃដល់​ដែល​គេចខ្លួន​។ សមត្ថកិច្ច​បញ្ជាក់ថា​មូល​ហេតុដែល​ជនសង្ស័យ​កាប់​យុវជន​ទាំង​បីនាក់ ​ព្រោះតែ​ខឹង​ក្រុម​ជន​រង​គ្រោៈ​ជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​បង្អួត និង​រោទិ៍​ម៉ូតូ​ដាក់​ពេល​ជិះ​ដល់​លើ​ស្ពាន​ទើប​ក្រុម​ជនសង្ស័យ​ ដែលមាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ស្ទាក់​កាប់ ​ត្រង់ចំណុច​ក្បែរ​ភោជនីយដ្ឋាន​តា​ឪ​តែម្តង​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ