បើករថយន្ត​លឿនខ្វះ​ការប្រុងប្រយ័ត្ន បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​អស់​២​ផ្ទាំង​របួសធ្ងន់​ស្ត្រី​ម្នាក់ រថយន្ត​ដាច់​កង់​ម្ខាង​

825
ចែករម្លែក

​ដោយ:ចាន់តូ/​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាលឲ្យ​ឌួ​ល​រលំ​មួយ​ផ្ទាំង​នឹង​បែក​មួយ​ផ្ទាំង​នឹង និង​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់​២​នាក់​ទៀត​រងរបួស​ស្រាល។ ​ចំណែករថយន្ត​ដាច់​កង់​ម្ខាង​រង​ការខូចខាត​យ៉ាងដំណំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ាង​១០​យប់​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០១៨ ត្រង់ចំណុចទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

​រថយន្ត បង្ក​ម៉ាក កូរ៉ូឡា​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B -6171 បើកបរ​ដោយ​បុរស ម្នាក់ នឹង​ស្ត្រី ២​នាក់ ទៀត​នឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានដឹងថា​ នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ បុរស ម្នាក់​នឹង ស្ត្រី​២​នាក់​បើកបរ​រថយន្ត​ម៉ាក​កូរ៉ូឡា​១​គ្រឿង​ ពណ៌​ស្លែរ​ ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B 6171​បើកបរ​ដោយ​បុរស​ជា​តៃកុង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​។លុះ​មកដល់​ចំណុច​ទល់មុខ​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ​ក៏បាន​រេ​ចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង​ ហើយ​បាន​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​រថយន្ត​ទើប​រថយន្ត​ទៅមុខ​លែងរួច។ ​ចំណែក​ទ្រូងផ្លូវ​អស់​ចំនួន​២​ផ្ទាំង​មួយ​ផ្ទាំង ​ឌួ​ល​រាប​ដី​មួយ​ផ្ទាំង​ទៀត​គ្រាន់តែ​បែកបាក់​នឹង​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ ដែល​ជិះ​ខាងក្រោយ​មិន​ពាក់​ខ្សែក្រវាត់​រង​ការគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់មក​ជន​ស្ត្រី​រងគ្រោះ​ខាងលើ​ត្រូវបាន រថយន្ត​សាមុយ​ឯកជន​សម្ភព​រស្មី​បាន​ដឹក​យកទៅ​សង្គ្រោះ​បឋម​ភ្លាមៗ​ផងដែរ​ហើយ​ជនរងគ្រោះ ត្រូវបានបងប្អូន​នាំ​ជនរងគ្រោះ​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ បន្ត​។

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ភ្លាមៗ​ ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​បង្ករ​ទៅ​រក្សារ​ទុក​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះ​ស្រាយ​​ទៅតាម​ផ្លូវច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម