ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ យាងក្នុង​ព្រះ​រាជពិធី​លៀង​សាយភោជន៍ ក្នុង​ព្រះ​រាជពិធី​បិទ​អបអរសាទរ​ខួប​២៥​ឆ្នាំ ការបង្កើត​គណៈកម្មាធិកា​រអាយ ស៊ី ស៊ី អង្គរ

1671
ចែករម្លែក

ដោយ​បាយ័ន​/​សៀម​រាប ៖ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ សព្វ ព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ព្រះ​រាជពិធី​លៀង​សាយភោជន៍ ក្នុង​ព្រះ​រាជពិធី​បិទ​អបអរសាទរ​ខួប​២៥​ឆ្នាំ ការបង្កើត​គណៈកម្មាធិកា​រ អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នា​លាន​ព្រះ​ជល់​ដំរី ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​បណ្តា​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល លោក ស្រី​អគ្គនាយិកា អង្គការ​យូ​នី​ស្កូ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង ជំនួយការ​រដ្ឋមន្ដ្រី ទួល​បន្ទុក​កិច្ចការ​វប្បធម៌ នៃ​ក្រសួងការបរទេស​ជប៉ុន លោកជំទាវ ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង​បារាំង ឯកឧត្ដម ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​ជប៉ុន បណ្តា​ថ្នាក់ដឹកនាំ​នៃ អាយ​ស៊ី​ស៊ី អង្គរ ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ ជាច្រើន​ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម