​រថយន្តបុក​ជាមួយ​ម៉ូតូ​ជ្រុល​ទៅបុក​ដើមឈើ​ស្លាប់​បីនាក់​នៅ​ស្រុក​ពួក​

819
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ​២០១៨​រវាង​រថយន្តបុក​ជាមួយ​បុក​ម៉ូតូ​ជ្រុល​ទៅបុក​ដើមឈើ​បណ្តាល​ឱ្យស្លាប់​បីនាក់​។​ហេតុការណ៍​ស្ថិត​លើផ្លូវ​ជាតិ​លេខ​៦​ចំណុច​មុខ​វត្ត​ខ្នាត​ក្នុង ភូមិ​ខ្នាត​ឃុំ​ខ្នាត​ស្រុក​ពួក​ខេត្តសៀមរាប ។​

​លោក​វរ​សេនី​យ៌​ឯក​ទេព​ពុំសែន​អធិការនគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ពាក់​ផ្លាកលេខ​ភ្នំពេញ​2R1916.​បើកបរ​ដោយ​ឈ្មោះ​ជាម​សំណាង ហៅ​សុខ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប​។​រួម​ដំណើរ​ដោយ​ឈ្មោះ​ភាន់ សា​វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ​ឃុំ​ពួក​ស្រុក​ពួក​ខេត្តសៀមរាប​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​។​

​លោ​កពេទ​ពុំសែន​បាន​បន្តថា​ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផលិត​ឆ្នាំ​២០០៨​ព៌​ណ​ខ្មៅ​ពាក់​ផ្លាកលេខ​សៀមរាប​1k0324​បើកបរ​ដោយ​ឈ្មោះ​ខឿ​ម វិចិត្រ ភេទ​ប្រុស​អាយុ​១៨ នៅ​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​មុខរប​រ​ធ្វើស្រែ​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​។​បុក​ម៉ូតូ​ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​ដើម​ចាន់​រី​បណ្តាល​ស្លាប់​មនុស្ស​៣​នាក់​។​១​ឈ្មោះ​ជាម​សំណាង​ឈ្មោះ​ភាន់​សា​វីន​និង​ឈ្មោះ​ខឿ​ម វិចិត្រ ។​អ្នកស្លាប់​ទាំងបី​នាក់​រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប​។​

លទ្ធ​ផង​ខូចខាត​ធ្ងន់​ម៉ូតូ​១​គ្រឿង​ធ្ងន់​និង​រថយន្ត​១​គ្រឿង​មូលហេតុ​:​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​។​ក្រោយពេល​កើតហេតុ​កំលាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ​កសាង​សំណុំរឿង​និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​ជ្រុល​ទៅបុក​ដើមឈើ​ស្លាប់​បីនាក់​នៅ​ស្រុក​ពួក​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម