​ចាប់បញ្ជូន​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​២០​ថង់​ទៅ​ស្នងការ​នគរបាល​ខេត្ត​

791
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២១​ថង់​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ចាប់ខ្លួនបាន​នៅ​ចំណុច​ភូមិ​អូរ​ដា​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​កាលពី​រសៀល​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​លោក​សារ៉េត​វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​បានឱ្យដឹងថា​ជនសង្ស័័យ​មាន ឈ្មោះ ខៀង សុខ​ហៀ​ង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មក​ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​សមត្ថកិច្ច​យើង​ដកហូត​បាន​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​កិប​មាត់​ពណ៌​ស​ចំនួន​២១​កញ្ចប់​តូច​និង​សម្ភារៈ​ប្រើ​
​ប្រាស់​សម្រាប់​ជក់​មួយចំនួន ។​

លោក​អធិការរង​ស្រុក​បានបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​នេះ​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់​ដំប​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​ចាប់បញ្ជូន​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​២០​ថង់​ទៅ​ស្នងការ​នគរបាល​ខេត្ត​

​ ​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម