​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​នៅ​រសៀល​ថ្ងៃនេះ​

814
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិ ភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញ​ចាក​ចេញពី​ប្រទេស​ឡាវ​នៅ​រសៀល​ថ្ងៃទី​០៦​ខែធ្នូឆ្នាំ​២០១៨ដើម្បី​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម​រយៈពេល​២​ថ្ងៃ​បន្តទៀត​(​ពីថ្ងៃ​ទី ៧-៨ ធ្នូ​)។ នេះ​បើ​យោងតាម​ប្រភពពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម​នៅ​ពេក​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក​(Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម ។

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​រួមមាន​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការពារជាតិ​លោក ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន​,​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​,​លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​,​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​,​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​,​លោកខៀវ កា​ញ៉ា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ រួមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ។

​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​នេះ​ក៏បាន​បង្ហាញ​សារ​នៅលើ​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​អំពី​កម្មវិធី​ទស្សន ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​វៀតណាម​ថា​៖«​នៅ​រសៀល​ថ្ងៃទី​៦​ធ្នូ​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ឡាវ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​ផ្លូវការ​២​ថ្ងៃ​ទៀត​នៅ​ទីក្រុង​ហាណូយ​។ នៅ​វៀតណាម​ខ្ញុំ​គ្រោង​ជួប​ឯ​ឧ ង្វៀន ហ្វ៊ូ​ជុង ប្រធាន​រដ្ឋ​និង​លោកស្រី ង្វៀន ធី​គឹម​ងិន ប្រធានរដ្ឋសភា​វៀតណាម ។ ទន្ទឹមនឹង​នោះដែរ​ខ្ញុំ​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯ​ឧ ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្តថា​៖«​ដំណើ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វៀតណាម​នេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​ចំណង ទាក់ទង​ជា​មិត្តភាព​និង​សហប្រតិបត្តិការ​ព្រមទាំង​ពិភាក្សា​ការងារ​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងពីរ​ផង និង ពិភាក្សា លើ​ញ្ហា​អន្តរជាតិ​មួយចំនួន​ដែលជា​កង្វល់​រួម​ផង ។ ក្រៅពីនេះ​ខ្ញុំ​ក៏​គ្រោង​នឹងចូលរួម​កិច្ចសន្ទនា​ធុរកិច្ច​កម្ពុជា​-​វៀតណាម​និង​ជួប​សមាគម​មិត្ត ភាព​កម្ពុជា​-​វៀតណាម​ផង ដែរ​»​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ឆ្លៀត​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់ៗ​គ្នា​។​

​បើ​យោងតាម​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក៏​នឹង​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោកង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។បន្ទាប់ពី​ជំនួប​នោះ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហ ត្ថលេខា​លើ​ឯកសារ​ចំនួន​៦រួមមាន​៖​ក្នុងនោះ​មាន​ឯកសារ​ចំនួន​៣​ទាក់ទង​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវ គោក ផ្លូវទឹក​និង​ផ្លូវអាកាស​។ ទី​៤.​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩​។​ទី​៥.​ឯកសារ​ស្តីពី​កំណត់ហេតុ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​និង​ទី​៦.​កិច្ចសម្របសម្រួល​ជំ រុញ​ពាណិជ្ជកម្ម​សម្រាប​ឆ្នាំ​២០១៨-២០១៩​។បើ​យោងតាម​លោក​ស្រ៊ី ថាមរុង្គ កិច្ច​សម្រួល​ពាណិជ្ជ​កម្មនេះ​គឺ​នឹងធ្វើ​ការ កែប្រែ​លើ​ការកំណត់​ការប្រកាស​ពន្ធគយ​ដែល​កន្លង​មកវៀតណា​ម​បានស្នើ​គឺ​ទំនិញ​ដែលមាន​តម្លៃ​ត្រឹម​៥.០០០​ដុ ល្លារ​ចុះ​មិនបាច់​ប្រកាស​ពន្ធគយ​ទេ​តែ​លើក​នេះ​កម្ពុជា​ស្នើសុំ​ថា​ទំនិញ​ក្រោម​១ ម៉ឹ​ន​ដុល្លារ​មិនចាំបាច់​ប្រកាស​ពន្ ធគយ​ទេ​។​ការធ្វើ​បែបនេះ​គឺ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​ក្នុងការ​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ។​

​គួរបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម​មាន​ទំហំ​មាន​ជាង៣០០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​ហើយ​រដ្ឋាភិបាល​នៃ​ប្រ​ទស​ទាំងពី​ប្តេជ្ញា​ជំរុញ​ឲ្យ​ដល់ ៥.០០០ លាន​ដុល្លារ​អាមេរិក ៕​

រូបថតឯកសារ

ទីតាំងផ្សាយពាណិជ្ជកម្ម