​ជិះ​ម៉ូតូ​កង់​បី​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ស្លាប់​ក្មេងស្រី​ម្នាក់​

905
ចែករម្លែក

​ដោយ​បាយ័ន​/​បន្ទាយ​មាន​ជ័​យៈ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ពេលដែល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​កង់​៣ ហើយ​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​។​ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច​ស្ពាន​ជោគជ័យ លើ​ដង​ផ្លូវជាតិ លេខ​៥៨(​ថ្មី​)​ក្នុងភូមិ​ជោគជ័យ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ពាន​ជោគជ័យ លើ​ដង​ផ្លូវជាតិ លេខ​៥៨(​ថ្មី​) ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អូជ្រៅ​បាន​និយាយថា​គ្រោះថ្នាក់​ចរាចរណ​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ខាងលើ មាន​ម៉ូតូ​កង់​៣​មួយគ្រឿង បាន​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨(​ថ្មី​) ។​លុះ​មកដល់​ចំណុច​ស្ពាន​ជោគជ័យ ស្រាប់តែ​ម៉ូតូ​កង់​៣​បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក បណ្តាលអោយ​ក្មេងស្រី​រងគ្រោះ​បាន​ធ្លាក់​ចូលក្នុង​ទឹក​ហើយ​ត្រូវបាន​ឪពុកម្តាយ​បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

​សមត្ថកិច្ច​បាន​បន្តថា កុមារី​រងគ្រោះ​មានឈ្មោះ អ៊ុក ធី​ដារ​ស្មី អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​ក៏​មិនបាន​បញ្ជាក់​ឈ្មោះ​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​នោះទេ​។​សព​កុមារី​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​ដឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ទី​លំនៅដ្ឋាន​របស់ខ្លួន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម