ជប៉ុន​សិក្សា​ទីផ្សារ​កម្ពុជា​ដើម្បី​នាំចូល​សាច់មាន់​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​ថ្លៃ​

1579
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សមាគម​និ​យោ​ជិ​ក​ចែកចាយ​សាច់មាន់​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​បាន​កំពុងតែ​សិក្សា​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​នាំចូល​សាច់មាន់​ដែល​ចឹ​ញ្ចឹ​ម​នៅ​ប្រទេស​ជប៉ុន​ហើយ​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​មក​ទីផ្សារ​កម្ពុជា​។

​លោក​MINORUSATO​ប្រធាន​សមាគម​និ​យោ​ជិ​ក​ចែកចាយ​សាច់មាន់​ទីផ្សារ​ប្រទេស​ជប៉ុន​បានលើកឡើង​ក្នុង​ពិធី​បង្ហាញ​សាច់មាន់​ជប៉ុន​ដែលមាន​រសជាតិ​ឆ្ងាញ់​កាលពី​រសៀល​ថ្ងៃទី​៥​ធ្នូ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ថា​៖​នៅ​ដើមឆ្នាំ​២០១៩​នេះ​ជប៉ុន​គ្រោង​នាំចូល​សាច់មាន់​មក​កម្ពុជា​ហើយ​បច្ចុប្បន្នកំពុង​សិក្សា​ទីផ្សារ​។​

​លោក​បានលើកឡើង​ពី​មូលហេតុ​ដែល​ចង់​នាំចូល​សាច់មាន់​ជប៉ុន​មក​ប្រទេស​កម្ពុជា​ដោយសារតែ​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាលជ​ប៉ុនមាន​យុទ្ធសាស្ត្រ​ថា​នៅមុន​ឆ្នាំ​២០២០​នឹង​នាំ​សាច់មាន់​ចេញ​ទៅតាម​បណ្តា​ប្រទេស​នានា​ដើម្បី​លក់​ចែកចាយ​និង​ពង្រីង​ទីផ្សារ​ដែលមាន​ទំហំ​ច្រើនជាង​មួយ​ពាន់​លាន​គីឡូក្រាម​។​ក្រៅពី​សាច់មាន់​ក៏មាន​បន្លែ​សាច់ជ្រូក​ខ្មៅ​និង​ចំណីអាហារ​មួយចំនួនទៀត​ដែល​រាជរដ្ឋាភិបាល​គិតគូរ​ក្នុងការ​នាំចេញ​ផងដែរ​។​

​លោក​SATO​បាន​បន្ថែមថា​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​កំពុង​ចរចា​ក្នុងការ​នាំចេញ​សាច់មាន់​ក៏ដូចជា​ចំណីអាហារ​មួយចំនួន​ដោយ​ស្របច្បាប់​ទៅកាន់​បណ្តា​ប្រទេស​ហុងកុង​វៀតណាម​និង​ប្រទេស​កម្ពុជា​។​បច្ចុប្បន្ន​សាច់មាន់​ជប៉ុន​បាន​នាំចូល​ទីផ្សា​ហុងកុង​យ៉ាង​រលូន​ហើយ​មាន​គាំទ្រ​ច្រើន​ពី​ប្រជាជន​ហុងកុង​ដូច្នេះ​ការនាំចេញ​ចំនួន​សាច់មាន់​មានការ​កើនឡើង​។ជាមួយគ្នា​នោះដែរ​លោក SATO ក៏បាន​លើកឡើងថា​ក្រៅពី​ហុងកុង​ក៏​រាជរដ្ឋាភិបាល​ជ​ប៉ុន្តែ​ក៏ដូចជា​ក្រុមការងារ​លោក​គ្រោង​នឹង​ខិតខំ​ជំរុញ​ការ​នាំចូល​សាច់មាន់​ទៅកាន់​ទីផ្សារ​វៀតណាម និង​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនជាង​មុន​។

​លោក​បញ្ជាក់ថា​នៅពេល​ទទួលបាន​ការអនុញ្ញាត​ស្របច្បាប់​ហើយ​សមាគម​លោក​មាន​គម្រោង​នៅ​ថ្ងៃ​អនាគត​នឹង​នាំចូល​តាម​កប៉ាល់​មក​ក​ម្ពុ​ជា ហើយ ការនាំ​ចូល ប្រហែល​នៅ​ដើមឆ្នាំ​ក្រោយ (២០១៩) ។​លោក​ក៏បាន​អះអាងថា​លោក​កំពុងតែ​សំឡឹង​នៅតាម​ភោជនីយដ្ឋាន​ឬ​ហាង​ណា​ដែល​ជ្រើស​រើសយក​សាច់​ដែលមាន​គុណភាព​សម្រាប់​អតិថិជន​និង​ក្រុមហ៊ុន​ដែល​ដែលមាន​ធ្វើការ​ដើម្បី​ចែកចាយ​បន្ត​។​ជាមួយគ្នា​នោះ​លោក​ក៏បាន​ឲ្យ​ដឹងថា​សាច់មាន់​ដែល​នឹង​នាំយកមក​កម្ពុជា​នេះ​មានតម្លៃ​រហូតដល់​មួយ​គី​ឡ​ក្រាម​ប្រមាណ​៧០​ដុល្លារ​អាមេរិក​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម