“​ម៉េ​ស​ស៊ីតូច​” របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ភៀសខ្លួន​ចេញពីផ្ទះ បន្ទាប់ពី​ពួក​តា​លី​បង់​គំរាម​

758
ចែករម្លែក

​ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ល្បី​លើ​អន​ឡាញ​ដោយសារ​ការ​ស្មោះស្ម័គ្រ​របស់ខ្លួន​ចំពោះ​កីឡាករ​លី​អូ​នែ​ល ម៉េ​ស​ស៊ី ត្រូវបាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពីផ្ទះ​ជា​លើក​ទី​២​។​

​ក្មេងប្រុស​ឈ្មោះ មួ​តា​ហ្សា អា​ម៉ា​ឌី (Murtaza Ahmadi) អាយុ ៧ ឆ្នាំ​បាន​ក្លាយជា​ល្បីល្បាញ​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​ត្រូវបាន​គេ​ថតរូប​ដោយ​ពាក់អាវ​ម៉េ​ស​ស៊ី​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក​។​

​ក្រោយមក ក្មេង​នេះ​បាន​ជួប​វីរបុរស​របស់ខ្លួន​នៅ​កាតា​។​

​ក្រុមគ្រួសារ​របស់​ក្មេង​នេះ​បាន​និយាយថា ឥឡូវនេះ​ពួកគេ​បាន​បោះបង់​ចោលផ្ទះ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ទទួល​ការ​គំរាម​ពី​ពួក​តា​លី​បង់​។​

​ពួកគេ​បាន​កំពុង​រស់នៅក្នុង​ខេត្ត​ហ្គា​ន​ហ្ស៊ី​ភាគ​អាគ្នេយ៍ កន្លែង​ដែល​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​កំពុង​កំណត់​គោលដៅ ហើយ​បាន​រត់គេចខ្លួន​ទៅកាន់​រដ្ឋធានី​កា​ប៊ុល​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ពួកគេ​ធ្លាប់បាន​ស្វែងរក​កន្លែង​ជ្រកកោន​រយៈពេល​ខ្លី​នៅ​ប៉ា​គី​ស្ថាន​នៅ​ឆ្នាំ ២០១៦ ប៉ុន្តែ​បាន​ត្រឡប់មកវិញ​នៅពេល​ពួកគេ​អស់​លុយ​៕ ដោយ៖ កញ្ញាដាលីស

មួ​តា​ហ្សា អា​ម៉ា​ឌី និង​គ្រួសារ​ភៀសខ្លួន​ទៅ​ទីក្រុង​កា​ប៊ុល បន្ទាប់ពី​ពួក​តា​លី​បង់​គំរាម

ទីតាំងផ្សាយពាណិជ្ជកម្ម