ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​អាវុធ​

790
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​មានការ​ភ្ញាក់ផ្អើល​ដោយ​បុរស​ម្នាក់​បាន​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ជិតខាង​គ្នា​។​ត្រូវ​មន្ត្រី​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន​និង​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដោយ​ចោទ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​អ៊ុន ជ្រី​សៅ​មណ្ឌល​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ សួន សំណាង​ហៅ​ផ្លូ​ញ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ចំណុចកើតហេតុ​ខាង​​លើ​ព្រមទាំង​ដកហូត​កាំបិត​ខ្វែវ​មួយ​ដើម​។​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ទេស លី​ណា ហៅ​មុំ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​,​សង្កាត់​ជាមួយគ្នា​មិនមាន​របួស​ទេ​ដោយ​រត់គេចខ្លួន​រួចហើយ​ហៅ​អ្នកស្រុក​និង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​។​

​លោក​មេបញ្ជាការរង​ខ​រេ​ត្ត​បាន​បញ្ជាក់ថា​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ភាគី​ទាំង​២​ដែល​នៅផ្ទះ​ក្បែរ​ខាង​គ្នា​នេះ​ផ្ទុះ​ជម្លោះ​រហូត​ឈានដល់​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​គ្នា​យ៉ាង​សាហាវព្រៃផ្សៃ​បែបនេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​។​ជនសង្ស័យ​រូបនេះ​អាច​ត្រូវ​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ​ខ្វែវ​ដេញ​កាប់​គេ​។ ក្រោយពេល​ឃាត់ខ្លួន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​អាវុធ​

​ ​