អ្នកនយោបាយ​ឥណ្ឌា យក​សត្វ​មៀម​ធ្វើ​មន្តអាគម​ដើម្បី​ឈ្នះ​ការបោះឆ្នោត​

2095
ចែករម្លែក

មន្ត្រីប៉ូលិស​ម្នាក់​បាន​ប្រាប់​កាសែត Times of India ថា អ្នកប្រមាញ់​សត្វ​ខុសច្បាប់​ដែល ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​ភ័ស្តុតាង​សត្វ​មៀម​ពីរ​ក្បាល​បាន​សារភាពថា ពួកគេ​មានបំណង លក់​មៀម​ទាំងនោះ​ទៅឱ្យ​អ្នកនយោបាយ​ដែល​ចង់យក​វា​ធ្វើ​មន្តអាគម​ដាក់​បេក្ខជន​ឈរឈ្មោះ​ជា​គូប្រជែង​។​

​ជាទូទៅ សត្វ​មៀម និង​ការបោះឆ្នោត​គឺជា​រឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​នៅក្នុង​ការ បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា មៀម​ហាក់ដូចជា​កត្តា​ដ៏​សំខាន់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ដោយ​ប៉ូលិស​អះអាងថា បេក្ខជន​ឈរឈ្មោះ​ជា​គូប្រជែង​នៅ​រដ្ឋ​មួយនា​ភាគខាងត្បូង​កំពុង​យក សត្វ​មៀម​ធ្វើ​មន្តអាគម ដើម្បី​ឈ្នះ​ការបោះឆ្នោត បណ្តា​សកម្មជន​ផ្នែក​សង្គម​បាន​ទទូចថា វា​ដល់​ពេលដែល​ប្រទេស​ឥណ្ឌា មានច្បាប់​ទូលំទូលាយ​ដើម្បី​ហាមឃាត់​វិធី​មន្តអាគម គ្រប់​ប្រភេទ​ហើយ​។​

​ទំនាក់ទំនង​ដ៏​ចម្លែក​រវាង​សត្វ​មៀម និង​ការបោះឆ្នោត​នេះ​បាន​បែកធ្លាយ​នៅពេល​ប៉ូលិស ស្រុក​កាឡា​ប៊ូ​រ៉ា​ហ្គី (Kalaburagi) រដ្ឋកា​ណា​តា​កា (Karnataka) ប្រទេស​ឥណ្ឌា ភាគខាងត្បូង​បាន​សួរចម្លើយ​បុរស ៦​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​រត់ពន្ធ​សត្វ​មៀម ពីរ​ក្បាល​។ កាសែត Times of India បាន​ចុះផ្សាយ​ថា សូម្បីតែ​ប៉ូលិស​ក៏​ភ្ញាក់ផ្អើល​ដែរ បន្ទាប់ពី​បាន​ស្តាប់​មូលហេតុ​នៅ​ពីក្រោយ​ការរត់ពន្ធ​នោះ​។​

​ជាងនេះទៅទៀត ករណីនេះ​ត្រូវបាន​បណ្តា​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង សង្គម​រិះគន់ និង​សើចចំអក​ចំពោះ​ទង្វើ​ដ៏​ឆោតល្ងង់​របស់​អ្នក​និ​យោ​បាយ​ឥណ្ឌា​ខ្លះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម