ក្លិប​អា​សេណ​ល​ត្រៀម​ឲ្យ ឌែ​ន​នី វែ​ល​បេ​ក ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​ដើម្បី​ទុក​ឱកាស​ឲ្យ កីឡាករ រ៉េ​ស ណេ​ល​សិន​

860
ចែករម្លែក

​ក្លិប អា​សេណ​ល​(Arsenal )​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​អង់គ្លេស ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck) ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន នៅពេល​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ ចប់​ជាមួយ​ពហុ​កីឡដ្ឋាន Emirates Stadium នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។

​អតីត​ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ពីរ​បួស​កជើង ក្រោយ​ការវះកាត់​។ វែ​ល​បេ​ក មាន​បញ្ហា​របួស អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Sporting Lisbon កាលពីដើម​ខែវិច្ឆិកា​។

​ក្លឹប​មិនទាន់បាន​កំណត់ពេល​ថា តើ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​នឹង​ខកខាន​ការប្រកួត​យូរ​ប៉​ន្មា​ន​ទេ ប៉ុន្តែ​មានការ​បារម្ភ​ថា កីឡាករ​រូបនេះ​នឹង​ខកខាន​រហូតដល់​ចប់​រដូវ​កាល​។

​ក្លិប អា​សេណ​ល​(Arsenal) កំពុង​ជួយ វេ​ល​បេ​ក ត្រឡប់​ទៅរក​ភាព​ដើម​វិញ ប៉ុន្តែ​ក្លឹប​គ្មាន​បំណង​ពន្យារ​កិច្ចសន្យា​បន្ថែម​នោះទេ​។

​តាម​សេចក្តីរាយការណ៍​ថា លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) មានបំណង​អនុញ្ញាត​ឲ្យ វែ​ល​បេ​ក និង​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី ចាកចេញ ដើម្បី​ប្រមូល​ធនធាន​បង្គ្រប់​សម្រាប់​នាំយក កីឡាករ​ថ្មី​មក​ជំនួស​។

​ការចាកចេញ​របស់​ពួកគេ​ក៏​នឹង​ផ្តល់ឱកាស​សម្រាប់​កីឡាករ​វ័យក្មេង​របស់​ក្លឹប​ដូចជា​កីឡាករ រ៉េ​ស ណេ​ល​សិន (Reiss Nelson) ដែល​បច្ចុប្បន្ន​លេង​ខ្ចី​ជើង​នៅ​ក្លឹប Hoffenheim នោះ ដើម្បី​មានឱកាស​ចូលប្រឡូក​នឹង​ក្រុម​ជម្រើស​ដំបូង​។

​ពេលវេលា​របស់ Welbeck ជាមួយ​ក្រុម Arsenal ហាក់ដូចជា​ញាំញី​ដោយសារ​របួស​។ កីឡាករ​រូបនេះ​ខកខាន​មិនបាន​លេង​ជាង​៨០​ប្រកួត​សម្រាប់​ក្រុម​នេះ​ចាប់តាំងពី​ចូលរួម​ក្នុងតម្លៃ ១៦​លាន​ផោន​កាលពី​ឆ្នាំ​២០១៤៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ