បញ្ជូន​ជនជាតិ​ចិន​៦​នាក់​ទៅ​តុលាការ​ពាក់​រឿង​បង្ខាំង​មនុស្ស​និង​រក្សាទុក​អាវុធ​ខុសច្បាប់​

872
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជនជាតិ​ចិន​៦​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ជន​ជាតិចិន​ទាំងនោះ​ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ ២០១៨ ។​

ដោយ​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង​និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុម​៤២​ភូមិ​៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។

​របាយការណ៍​ផ្លូវការ​ពី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​១/​ឈ្មោះ​សុង​.​ពីង​អ៊ី​ន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ចិន​នៅ​សង្កាត់​៤.​ក្រុងព្រះសីហនុ​។​២/​ឈ្មោះ​ឡាន​.​ស៊ា​វជី​ង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិ​ចិន​.​មុខរបរ​គ្មាន​ស្នាក់នៅ​សណ្ឋាគារ Kai.Zhou ស្ថិតនៅ​ក្រុម​៨. ភូមិ​១.​សង្កាត់​៤ ក្រង​ព្រះសីហនុ​។

៣/​ឈ្មោះ​ហ្វា​ន​.​ឈី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​.​។​៤/​ឈ្មោះ​លី​.​ស៊ី​ង​ម៉ា​វ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិ​ចិន​.​។​៥/​ឈ្មោះ​លន់​.​វីន​ហ្វូ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិ​ចិន​.​។​៦​ឈ្មោះ​ចាន់​.​តឺ​ឈុន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ចិន​. មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះជួល​ភូមិ​២.​សង្កាត់​៤. ក្រុងព្រះសីហនុ​។

​វត្ថុតាង​រួមមាន​៖១/​អាវុធ​ខ្លីម៉ាក​K59 ចំនួន​០១​ដើម​. បង់​ចំនួន​០១. , គ្រាប់​ចំនួន​០៤​គ្រាប់ ។ ២/​ខ្នោះដៃ​ចំនួន​០១​គូ​៣/​ដំបង​ដែក​រលាស់​ចំនួន​០២​។​៤/​ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង​៥/​លិខិតឆ្លងដែន​ចំនួន​០៩​ក្បាល​៦/​នាឡិកាដៃ​ចំនួន​០៣​គ្រឿង​នឹង​ឯកសារ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​៕S/

​បញ្ជូន​ជនជាតិ​ចិន​៦​នាក់​ទៅ​តុលាការ​ពាក់​រឿង​បង្ខាំង​មនុស្ស​និង​រក្សាទុក​អាវុធ​ខុសច្បាប់​


​ ​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម