​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ប៉ុនប៉ង​លួច​ម៉ូតូ​

567
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​នគរ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្រាំងធ្នង់​ឃាត់ខ្លួន​ជន​ង្ស័​យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ករណី​ប៉ុនប៉ង​លួច​ម៉ូតូ​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​កាលពី​ទាបភ្លឺ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​ប៉ុស្តិ៍​ក្រាំងធ្នង់​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ជា​ធី​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​ភូមិ​អណ្តូង​៣​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​(​មាន​សារធាតុ​ញៀន​)​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ អូន រត់គេចខ្លួន ។​ជនរងគ្រោះ​ឈ្មោះ អ៊ី ហៀ​ង​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។​សម្ភារៈ​ខូចខាត ៖ ទ្វារ​ដែក​ផ្នែក​ខាង​ក្រោ​០១​ផ្ទាំង​។​សម្ភារៈ​បន្សល់ទុក រឺ​ម៉ក​និង​ម៉ូតូ​អេតចាយ​ចំនួន​០១​គ្រឿង ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ​1F-4651 របស់​ជនសង្ស័យ​សង្ស័យ ។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ប៉ុនប៉ង​លួច​ម៉ូតូ​

ទីតាំងផ្សាយពាណិជ្ជកម្ម