ចុះ​រុះរើ​ផ្ទះ​លើ​ចំណីផ្លូវ​តែ​ម្ចាស់​ថា ការអនុវត្ត​នេះ​ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​

986
ចែករម្លែក

​ដោយ​អង្គរតូច​/​សៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​សាលាក្រុង ដែល​រួមមាន​នគរបាល កងរាជអាវុធហត្ថ ប្រជា​ការបារ​ភូមិ រួមទាំង​មន្ត្រី​សាលាក្រុង នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​ចុះទៅ​រុះរើ​ផ្ទះ​ចំនួន​ពីរ​ខ្នង​ដែល​សង់​លើ​ចំណី​ថ្នល់​។ ប៉ុន្តែ​ការអនុវត្ត​នេះ​ត្រូវ​ម្ចាស់ផ្ទះ​អះអាងថា អាជ្ញាធរ​ក្រុង​ធ្វើ​ទាំង​កំរោល ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​។​

​ក្នុងពេលដែល​សមត្ថកិច្ច​ចុះទៅ​អនុវត្ត ភាគី​ម្ចាស់ផ្ទះ​បាន​ព្យាយាម​រារាំង ដើម្បី​សុំ​ពន្យា​ពេល ត្បិត​សំណុំរឿង​កំពុងដំណើរការ​នៅ​តុលាការ​។​ប៉ុន្តែ​ត្រូវ​លោក​គឹ​មន​ន់​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង​ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មិន​យល់ព្រម​នោះទេ​គឺ​ត្រូវ​រុះរើ​ឲ្យ​ខាងតែបាន​រហូត​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ម្ចាស់​តម្រង់​ជួរ​ហើយ​វាយខ្នោះ ចំពោះ​ការរារាំង​នេះ​។

​ក្នុង​ស្ថាន​ការ​ប្រទាញប្រទង់ ហើយ​ក្រុម​សមត្ថកិច្ច​ហាក់​មិនមាន​បទបញ្ជា​ពី​ថ្នាក់លើ ក្នុងការ​ចាប់វាយ​ខ្នោះ​ទៅលើ​ម្ចាស់ផ្ទះ​នោះ​សកម្មភាព​រុះរើ​ក៏ត្រូវ​បាន​ផ្អាក​មួយរយៈ​ដើម្បី​ផ្លាស់ប្តូរ​សមាស​សភា​ពក​ង​កម្លាំង​។​ផ្ទះ​ពីរ​ខ្នង​ដែល​ត្រូវអនុវត្ត​រុះរើ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀម​រា ក្រុង​សៀមរាប​។​

​នៅ​អំឡុងពេល​មួយ​ម៉ោង​ក្រោយ​គេ​ឃើញ​កងកម្លាំង​ដឹក​ចូល​បន្ថែម​ហើយ​អភិបាលក្រុង​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី លោក​នួន ពុទ្ធា​រ៉ា ចុះមក​ដឹកនាំ​បញ្ជា​ផ្ទាល់ ផ្ទះ​ពីរ​ខ្នង​ដែលជា​គោលដៅ​រុះរើ​នោះ ក៏ត្រូវ​ខ្ទេច​ទាំងស្រុង​ត្រឹម​មួយប៉ប្រិចភ្នែក​។​លោក​ប៊ូ ហ៊ាង ម្ចាស់ផ្ទះ​ដែល​ត្រូវ​រុះរើ បាន​និយាយថា ដី​របស់គាត់​បាន​ទិញ​ពី​ភាគី​ជម្លោះ​ឈ្មោះ​អ៊ុន ប៊ុន​ធី ភេទ​ប្រុស ជិត​២០​ឆ្នាំ​មកហើយ ចាប់តាំងពី​អាជ្ញាធរ​មិនទាន់​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ក្រុង​គឺ​តាំងពី​តំបន់​នោះ​មិនទាន់មាន​មនុស្ស​ទៅ​រស់នៅ​មក​ម្លេះ​។ លុះ​ពេលធ្វើ​ផ្លូវ ដី​នេះ​ត្រូវបាន​ឈូស​ដាច់​មួយ​ចំហៀង ចំណែក​មួយ​ចំហៀង​ដែល​នៅសល់ រូបលោក​បាន​សង់ផ្ទះ​ពីរ​ខ្នង​សម្រាប់​ប្រកបមុខរបរ​។

​លោក​ប៊ូ ហ៊ាង បន្តថា​ដោយសារ​ផ្ទះ​របស់លោក បាំង​ពីមុខ​ផ្ទះ​ឈ្មោះ​អ៊ុន ប៊ុន​ធី នៅ​ឆ្នាំ​២០១៤ ឈ្មោះ​ប៊ុន​ធី បាន​ប្តឹងទៅ​តុលាការ​សុំ​ឲ្យ​រុះរើ​ផ្ទះ ដោយ​ចោទថា​សង់​លើ​ចំណីផ្លូវ​។ ការ​ក្តី​គ្នា​នៅ​តុលាការ​ជាច្រើន​ឆ្នាំ​ហើយ​លទ្ធផល​មិនបាន​រុះរើ​ភាគី​ជម្លោះ​បាន​សុំ​សង​ជា​សំណង​មក​ខាង​លោក (​ប៊ូ​ហ៊ាង​)១៥០០០​ដុល្លារ​តែ​ខាង​លោក​មិន​ទទួល ដោយ​បញ្ជាក់ថា បើ​គិតថា​ជា​ចំណីផ្លូវ ទី​១​បើ​រដ្ឋ​ត្រូវការ​និង​រុះរើ​ដោយ​ស្ម​គ្រ័​ចិត្ត​ទី​២​បើ​ប៉ះ​ចំណីផ្លូវ​ត្រូវអនុវត្ត​គ្រប់​ផ្ទះ​ដែល​ប៉ះ​ដូចគ្នា​មិនមែន​រុះ​តែ​ផ្ទះ​លោក​នោះទេ​។

ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នេះ​អាជ្ញាធរ​ជូនដំណឹង​ពី​ល្ងាច​ព្រឹក​ឡើង​ក៏​ដាក់​កម្លាំង​មក​រុះរើ​ទាំង​កំរោល នេះ​បញ្ជាក់​ឲ្យ​ឃើញថា ការអនុវត្ត​នេះ គឺ​ដោយសារតែ​បាន​ប្រ​យោ​ជ​ន៏ ពី​ភាគី​ជម្លោះ​យ៉ាង​ជាក់ស្តែង​។ ក្នុង​សកម្មភាព​នេះ​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ បាន​ដង្ហោយ​សុំ​អាជ្ញាធរខេត្ត ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន មេត្តាជួយ​ផ្តល់​យុ​ត្តិ​ធ​ម៏​ដល់​ពួកគាត់​។​

ក្នុងពេល​កំពុង​អនុវត្ត​រុះរើ មេធាវី​ការពារ​ក្តី​ចុង​បណ្តឹង​លោក​អ៊ុ ប៊ុនធឿន បាន​ប្រាប់ថា អាជ្ញាធរ​ក្រុង​ធ្វើ​នេះ​គឺ​ខុស​អំពី​និតិ​វិធី​យ៉ាងពិត​ប្រាកដ​។ ធ្វើ​នេះ​កំពុង​បង្ហាញ​ឲ្យ​ឃើញ ពី​ការឃុបឃិត​ដើម្បី​ប្រ​យោ​ជ​ន៏​តែប៉ុណ្ណោះ​។​លោក​បន្តថា លោក​នឹង​ប្តឹងទៅ​តុលាការ ហើយ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស៊ើបអង្កេត​រឿង​អនុវត្ត​ទាំង​កំរោល​នេះ​។​

លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ដែល​ចុះទៅ​អនុវត្ត​ផ្ទាល់ បាន​បរិយាយ​ចំពោះមុខ​មហាជន​ថា រឿងនេះ​លោក​អនុវត្តតាម សេចក្តីណែនាំ​របស់​សាលាខេត្ត​និង​សាលាក្រុង​។ លោក​បាន​បន្តថា កា​រុំ​រើ​នេះ​និង​បន្តធ្វើ​រហូត​ចំពោះ​ផ្ទះ​ឬ​សំណង់ ដែល​សង់​លើ​ចំណីផ្លូវ​។​

ទោះបីយ៉ាងណា ការចុះអនុវត្ត​រុះរើ​ផ្ទះ​ពីរ​ខ្នង​នេះ មហាជន​ដែល​ចោមរោម​មើល បាន​លើកឡើងថា ការបញ្ជា​សមត្ថកិច្ច​ឲ្យ​ចាប់​ក្រុម​ម្ចាស់ផ្ទះ​តម្រង់​ជួយ​វាយខ្នោះ ពី​សំណាក់​លោក​គឹម ន​ន់ អនុប្រធាន​ការិយាល័យ​អភិវឌ្ឍ​ក្រុង វា​ហាក់ដូចជា​ព្រៃផ្សៃ​ពេក​ហើយ​។ ភាសារ​នេះ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ពិតជា​មិនអាច​ទទួលយក​បានឡើយ​។ ក្រុម​ពលរដ្ឋ​នៅតែ​រងចាំ​មើលថា អាជ្ញាធរ​នឹង​បន្ត​រុះរើ​ផ្ទះ​ជាច្រើន ដែល​សង់​ជាប់​ចំណី​ផ្ន​ល់​ទៀត​ដែរឬទេ​? ឬ​គ្រាន់តែ​ជា​លេស​ដើម្បី​បាន​ប្រ​យោ​ជ​ន៏ ពី​ការរុះរើ​ផ្ទះ​ចំនួន​ពីរ​ខ្នង​នោះ​!៕S/

ចុះ​រុះរើ​ផ្ទះ​លើ​ចំណីផ្លូវ​តែ​ម្ចាស់​ថា ការអនុវត្ត​នេះ​ព្រោះតែ​ទទួល​ប្រ​យោ​ជ​ន៏​ពី​ភាគី​ជម្លោះ​

😂​

ទីតាំងផ្សាយពាណិជ្ជកម្ម