ថ្ងៃទី​០៨ ខែធ្នូ ២០១៨

1179
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី ឃើញថា​មានការ​ជឿនលឿន​និង​មាន​ជោគជ័យ​ចំពោះមុខ​ច្រើន​។ នៅថ្ងៃនេះ​ដែរ​លោក​អ្នកមាន អារម្មណ៍​តប់​ប្រ​ម៉​ល់​ច្រើន​ដូចនេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ អ្នកដទៃ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ ទោស​វិញ​ប៉ុណ្ណោះ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​មើលមុខ​ក្រោយ បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា ប្រទាំង​ប្រទើស​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​ព្រោះតែ​ភាព​ច្រណែន​ឈ្នា នី​ស​។ ការរស់នៅ​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ចំណីចំណុក​និង​សុខភាព​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​មានជ័យ​គាប់ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ឃើញថា មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃបំផុត​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា ផល​ល្អ​តែង​ឆ្លើយតប​នៅពេលនេះ​ឬ​ពេល​ក្រោយ​មកឱ្យ​វិញ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ទៅណា​មក​ណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំរោង


​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អារម្មណ៍​ងាយ​កើត​នូវ​ការ​តប់​ប្រ​ម៉​ល់ហើយ​ពិសេស​មានរឿង​រ៉ាវ ច្រើន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ ងាយ​ចំណាយ​ទៅវិញ​ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទៅលើ​កិច្ចការងារ​ព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​ល្អ​។​នៅពេលនេះ​លោកអ្នក​ត្រូវ​ចេះ​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់​ការធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​នោះ​ក៏មាន​ហុច​ឱ្យ​គួរ​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​បញ្ហា​អ្វី​ចូរ​ចេះ​ឆាប់​បញ្ចប់​ពិសេស​បញ្ហា​ជម្លោះ​វិវាទ​បើ​ពុំនោះ​ប្រយ័ត្ន​រឿង​តូច​ប្រែ​រីក​ក្លាយ​ជាធំ​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​រឹង​មានះ​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ទំនាក់ទំនង​ការងារ​អ្វី​មួ​ព្រោះថា តែង​ផ្តល់​ផល​ល្អ​ឆ្លើ​តប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក លូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ផល​អាក្រក់ មាន​តាម​យាយី​នាំ​ពិបាក​ឆ្លងកាត់​ផង​។ ក្រៅពីនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​កើត ឡើង​ដោយ​ស្មាន​មិន​ដល់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ហើយ​ទីបំផុត​កើតមាន​រឿង​មើលមុខ​គ្នា មិនសូវ​ចំ​ថែមទៀត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិនត្រូវ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ជឿនលឿន​ម្ល៉ោះហើយ​រាល់​កិច្ច ការងារ​បើ​សម្រុក​តែង​ជោគជ័យ​គួរសម​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូច​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ចំណែក​ការធ្វើដំណើរ​មាន​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មានការប្រយ័ត្នប្រយែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ព្រោះតែ​ពេលនេះ​មានរឿង​រ៉ាវ​ចូលមក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​កើតការប្រទាំងប្រទើស​គ្នាច្រើន ៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ប្រកបការងារ បាន​ដូច​ធម្មតា​គ្រាន់តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ ដូចគ្នា​ផង​គួរ​មានការ​ប្រយ័ត្នប្រយែង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​កើតរឿង​ធំ​អាប់ឱន​អស់​កិត្តិយស​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អា ណិ​ត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​តោង​តែ​ចេះ​មើលគេមើលឯង ហើយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​បើ​ពុំ​នោះទេ​បញ្ហា​ល្អ​សោះនឹង​ប្រែ​ទៅជា​អាក្រក់​វិញ ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​អ្វី​ចូរ​ចេះ​ពិនិត្យ​ឱ្យ​ល្អិត ល្អន់​ទើប​ពុំ​ជួប​ការ​ភ្លាំងភ្លាត់​ត្រូវអស់​ប្រាក់កាស​ឥតអំពើ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​កុំ​មាន ចិត្ត​លោភលន់​ទៅលើ​អ្វីមួយ​បើ​ពុំនោះ​នឹង​នាំទុក្ខ​មកវិញ​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម