រូបថត​គួរឱ្យភ្ញាក់ផ្អើល​ដែល​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ Sony World Photography Awards

1366
ចែករម្លែក

​រូបថត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ សុទ្ធតែ​ថត​ដោយ​អ្នក​ថតរូប​អាជីព​សម្រាប់​ការដាក់​ចូលរួម ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ដ៏​ធំ Sony World Photography Awards ប្រចាំឆ្នាំ​២០១៩​។

​ថ្ងៃ​ផុតកំណត់​សម្រាប់​ការដាក់​ពាក្យ​ចូល​ប្រកួត កាន់តែ​ខិតជិត​មកដល់​ហើយ (​ត្រឹម​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩) ហើយ​អ្នករៀបចំ​ការប្រកួត​បា​ន​បង្ហាញ​រូបថត​អស្ចារ្យ​មួយចំនួន​រួច មកហើយ​រហូតមកទល់​ពេលនេះ​។​

​សូមបញ្ជាក់ថា សរុប​មាន ១០ វិញ្ញាសា​នៅក្នុង​ការប្រកួត​នេះ​រួមមាន​ផ្នែក​ស្ថាបត្យកម្ម ទេសភាព រូបថត​មួយ​កំណាត់​ខ្លួន រូប​សត្វព្រៃ និង​រូប​ដំណើរ​ទេសចរណ៍​ជាដើម​។

​ការដាក់​ពាក្យ​ចូលរួម​ប្រកួត​គឺ​មិន​បង់ថ្លៃ​ទេ ហើយ​អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅ​ខែមេសា​។ បន្ទាប់មក​រូបថត​ជាង ៦០០ សន្លឹក​នឹងត្រូវ​យកទៅដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​សិល្បៈ និង​វប្បធម៌ Somerset House ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដែល​គេ​រំពឹងថា នឹង​អ្នកទស្សនា​ជាង ៣០.០០០ នាក់​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម