​ស្រវឹងស្រា​បើករថយន្ដ​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​

707
ចែករម្លែក

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​២​នាក់​ស្រវឹងស្រា​បើករថយន្ដ​មក​បុក​និង​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រថយន្ដ​រង​កា​ខូចខាត​យ៉ាងដំណំ​រីឯ​ម្ចាស់​រថយន្ដ​និង​តៃកុង​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បង្ក​កា​ភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​ក្បែរ​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ កាលពី​យប់​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​ford​ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​បើកបរ​ដោយ​បុរស​ម្នាក់​និង​នាក់​រួម​ដំណើរ​ម្នាក់​ធ្វើដំណើរ​ពី​ទិសដៅ​ពី​លិច​មក​កើត​។​ក្នុងស្ថានភាព​ស្រវឹងស្រា​ពេលមកដល់​និង​កន្លែងកើតហេតុ​ក៏បាន​រេ​ចង្កូត​មក​បុក​និង​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាល​ឲ្យ​រថយន្ដ​រង​កា​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ឯ​ម្ចាស់​រថយន្ដ​និង​អ្នករួមដំណើរ​រងរបួស​ស្រាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម