​ថៃ​ប្តូរ​ពី​បិទ​ការ​នាំចូល​មើមដំឡូង​មី​ទាំងស្រុង​មក​សម្រួល​ឱ្យ​នាំចូល​មើមដំឡូង​ស្ងួត​

1155
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​៣​ថ្ងៃក្រោយ​ករណី​អាជ្ញាធរ​ថៃ​ជូនដំណឹង​ដល់​សមត្ថកិច្ច​ខ្មែរ​អំពី​ការបិទ​ការ​នាំចូល​ដំឡូង​ស្ងួត​និង​ស្រស់​ទៅ​ទឹកដី​ថៃ​ទាំងស្រុង​។​មកទល់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​អាជ្ញាធរ​ថៃ​បាន​ប្តូរ​ចិត្ត​ឬ​ប​ន្ថូ​រ​បន្ថយ​ដោយ​សម្រួល​ឱ្យ​នាំចូល​មើម​ស្ងួត​។​ឯ​មើម​ស្រស់​នៅ​ហាម​ចូល​ដដែល​ព្រោះ​បារម្ភ​ចម្លង​មេរោគ​និង​សារ​ធាតុគីមី​សល់​។​

​លោក​វ៉ាន់ដា​រ៉ា​ន់​លោក​វ៉ាន់ដា​រ៉ា​ន់​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​បឹង​ត្រកួន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​៧​ខែធ្នូ​ថា​:​មកទល់​ថ្ងៃទី​៧​ខែធ្នូ​នេះ​មាន​មាន​រថយន្ត​គោយន្ត​ឬ​ត្រាក់ទ័រ​ថៃ​ចូលមក​ទិញ​និង​មើម​ដឹក​ដំបូង​មី​ស្ងួត​របស់​កម្ពុជា​វិញ​ហើយ​។​គឺ​អាជ្ញាធរខេត្ត​ស្រះកែវ​ន​ក៏​ដូច​អាជ្ញាធរ​ស្រុក​តា​ប្រា​យ៉ា​បាន​ជូនដំណឹង​ពី​ការដក​បម្រាម​នេះ​មក​មន្ត្រី​ខ្លួន​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​។​

​មន្ត្រី​ស៊ីវិល​និង​កងកម្លាំង​ថៃ​បាន​បញ្ជូន​ដំណឹង​នេះ​មក​សម​ភាគី​កម្ពុជា​ផងដែរ ។​ទទួល​សារ​នេះ លោក​វ៉ាន់ដា​រ៉ា​ន់​សម្តែង​ការសប្បាយ​ចិត្ត​ឡើងវិញ​។​ប៉ុន្តែ​នៅតែ​សោកស្តាយ​ចំពោះ​វិធានការ​នេះ​របស់​ភាគី​ថៃ​ហើយ​សុំអោយ​អ្វីៗ​វិល​ទៅ​ប្រក្រតី​វិញ​ពោលគឺ​សំណូមពរ​អោយ​ភាគី​ថៃ​ចូលរួម​ពិនិត្យ​ធ្វើតេស្ត​កោសល្យ​វិ​ច្ច័​យ​អោយ​ត្រឹម​ត្រូ​ង​លើ​គុណភាព​មើមដំឡូង​មី​ស្រស់​ហើយ​អនុញ្ញាតិ​អោយ​នាំចូល​ប្រទេស​ថៃ ជាធម្មតា​វិញ​។​

​ចំណែក​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៧​ខែធ្នូ​ថា : សម​ភាគី​ថៃ ពុំទាន​បាន​បិទ​ការ​នាំចូល​ថៃ​នូវ​ដំឡូង​ម្រី​សស់​និង​មើមដំឡូង​ស្ងួត​នៅឡើយ​។​គឺ​ការ​នាំចូល​នៅ​ធម្មតា គ្រាន់តែ​ពេលនេះ ពុំ​សូវ​មាន​មើមដំឡូង​មី​ប៉ុណ្ណោះ ។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នៃ​២០១៨​លោក​សាន​វិជ្ជា​សា​រុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​បាន​សរសេរ​លិខិត​មួយ​ជូន​អគ្គនាយក​កាំ​ង​កុងត្រូល​និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ស្តីពី​ការបិទ​ការនាំចេញ​ដំឡូង ស្រស់​ស្ងួត ទាំ​ស្រុង​នៅ​ច្រក​បឹង​ត្រកួន​។

គឺ​ក្រោយ​អាជ្ញាធរ​ថៃ​បានចេញ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​៤​ខែធ្នូ លោក ឆាត ផៃ​សិទ្ធ វិ​ឈិ​ត អភិបាល​ថ្មី​ខេត្ត​ស្រះកែវ​ស្តីពី​ការបិទ​ទាំងស្រុង​ការ​នាំចូល​មើមដំឡូង​មី​ស្រស់​និង​មើមដំឡូង​ស្ងូ​ត​ចូល​លើ​ទឺ​កដី​ថៃ មាន​រយះពេល​៥​ខែ ចា​បើ​ពី​ខែ ធ្នូ​ុ​ឆ្នាំ​២០១៨​ដល់​ខែមេសា ឆ្នាំ​២០១៩​។​

​ការបិទ​នាំចូល​មើមដំឡូង​មី​លើ​ទឺ​កដី​ថៃ​នោះ​នោះ​មកពី​មានការ​ពិសោធន៍​ថា​មាន​មើមដំឡូង​មី​ខ្មែរ​មួយចំនួន​មាន​មេរោគ​និង​ជាប់​កាកសំណល់​សារធាតុ​គីមី​ហាមឃាត់​។ ប៉ុន្តែ មន្ត្រី​កម្ពុជា​បាន​រិះគន់ថា​. ការបិទ​នាំចូល​ថៃ​នូវ​មើមដំឡូង​ស្រស់​និង​ស្ងួត​នេះ​មិនអាច​ជឿ​បានទេ​ថា​មើមដំឡូង​មី​ខ្មែរ​មាន​មេរោគ​នោះទេ​។​ប៉ុន្តែ​ការបិទ​នាំចូល​នេះ​ថៃ​អាច​គិតពី​ប្រយោជន៍​ជួយ​កសិករ​ថៃ​និង​ក្រឡុក​ទីផ្សារ​មើមដំឡូង​មី​កម្ពុជា​ច្រើនឡើង​។​

​សូម​រំលឹកថា​នៅ​ព្រំដែន​កម្ពុជា​ថៃ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​មាន​ច្រក​តំបន់​មា់​ឡៃ​និង​ច្រក​តំបន់​តា​ប្រា​យ៉ា ក្នុង​១​ថ្ងៃៗ​ពី​៣០​ទៅ​២០០​ឡាន​(១​ឡាន​ផ្ទុក​ពី​១៥​ទៅ​៤៥​តោន​) ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម