​មន្ត្រី​ជំនា​ញ​រកឃើញ​ផលិតផល​ខូចគុណភាព​ដាក់លក់​តាម​ផ្ទះ​នៅ​ស្រុក​ជាំ​ក្សាន្ត​

1024
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​ដែល​ដាក់តាំង​លក់​តាម​ផ្ទះ​បងប្អូន​អាជីវករ​នានា​នៅក្នុង​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ខេត្ត​ធ្វើការ​ដកហូត​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក​ដួង​មុនី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​ថ្លែងថា​ថ្ងៃនេះ​មន្ត្រី​កាំកុងត្រូល​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ទំនិញ វេច​ខ្ចប់​ស្រាប់ ដែល​បាន​ដាក់តាំង​លក់​តាម​ផ្ទះ​បងប្អូន​អាជីវករ​នានា ក្នុង​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ជា​លទ្ធផល​ក្រុមការងារ​យើង​បាន​រកឃើញ​និង​ដកហូត​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​ដូចជា​៖ ទឹកដោះគោឆៅ​ចំណុះ​០,៤៥​លីត្រ ទឹក​ស៊ី​រ៉ូ​ចំណុះ​១២.៧៨​លីត្រ ទឹកក្រូច​ចំណុះ​៤៤,៣៣​លីត្រ​នំ​កញ្ចប់​ខ្នុរ​ទម្ងន់​៥.៥​គីឡូក្រាម​និង​ទឹកដោះគោ​ខាប់​ទម្ងន់​១,៩០​គីឡូក្រាម​ផងដែរ​។​

ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ​ព្រោះ​ការប៉ះពាល់​ដល់​សុខភាព​របស់​យើង គឺ​ភាគច្រើន​គឺ​កើតឡើង​ដោយ​ការ​ទទួលទាន​។ ដូច្នេះ​មុន​និង​សម្រេចចិត្ត​ទិញ​ទំនិញ យកទៅ​ទទួលទាន ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​ថ្ងៃខែ​ឆ្នាំ​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​ផង​៕S/​

​មន្ត្រី​ជំនា​ញ​រកឃើញ​ផលិតផល​ខូចគុណភាព​ដាក់លក់​តាម​ផ្ទះ​នៅ​ស្រុក​ជាំ​ក្សាន្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម