​ចាប់ខ្លួន​២០​នាក់​បញ្ជូនទៅ​តុលាការ​តែ​៥​នា​ក់ឯ​១៥​នាក់​ទៀត​ទុក​លេង​ប៉ា​ហ៊ី​?

807
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​២០​នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន​និង​បញ្ចេញ​មក​បង្ហាញមុខ​ឱ្យ​អ្នកកាសែត​ថត​គ​គ្រឹ​ង​គគ្រេង កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ​ឆ្នាំ​២០១៨​នោះ ត្រូវ​បញ្ជូនទៅ​តុលាការ​តែ​៥​នាក់​ប៉ុណ្ណោះ​។​

បើតាម​ប្រភពពី​មន្ត្រី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ម្នាក់បាន​ខ្សឹប​ប្រាប់ថា​១៥​នាក់​ទៀត​ត្រូវបាន​ប៉ូលិស​ដោះលែង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។បែបនេះ​ដែល​ធ្វើឱ្យ​មតិមាត់ដាច​ខ្លះ​ថា​១៥​នាក់​នោះ​ទុក​លេង​ប៉ា​ហ៊ី​។​

​គួរ​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​២០​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ស្រុក​ទឹកផុស ក្រុង​កំពង់ឆ្នាំង និង ស្រុក​រលាប្អៀរ​។

ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន​មាន ថ្នាំញៀន​ប្រភេទ​ICE ចំនួន​៩៦​កញ្ចប់ ទំងន់​២៧០,១៦​ក្រាម​/​ថ្នាំញៀន​ប្រភេទ​WY​ចំនួន​១៨២​គ្រាប់​ទំងន់​១៩,៦០​ក្រាម​ម៉ូតូ​ចំនួន​២​គ្រឿង​ទូរស័ព្ទដៃ​៤​គ្រឿង​សម្ភា​រៈវេច​ខ្ចប់​និង​ឧបករណ៍​ជក់​មួយចំនួនទៀត​។​

​ពាក់ព័ន្ធ​នឹង​ការដោះលែង​ជនសង្ស័យ​ទាំង​១៥​នាក់​ខាងលើនេះ​នៅ​មិនទាន់​អាច​ទាក់​សុំ​ការបំភ្លឺ​ពី​លោក​ឡុ​ច​វណ្ណា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​កំពង​ម​ឆ្នាំង​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ​។​ប្រជាពលរដ្ឋ​បាន​និយាយ​ដោយ​លើកឡើងថា​ដោយសារតែ​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូរ​លុង​បែបនេះ​ទើប​បទល្មើស​គ្រឿងញៀន​មិនមាន​ការថយចុះ ។​

​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​កន្លងទៅ​គេ​សង្កេតឃើញ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយចំនួន​ជាប់គុក​មិនដែល​បានយូរ​ទេ ហើយ​ម្យ៉ាងទៀត​គេ​ឃើញ​ជន​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លូន​នោះ មុខ​ដដែលៗ​ទៅទៀត ៕S/​

ចាប់ខ្លួន​២០​នាក់​បញ្ជូនទៅ​តុលាការ​តែ​៥​នា​ក់ឯ​១៥​នាក់​ទៀត​ទុក​លេង​ប៉ា​ហ៊ី​?

ទីតាំងផ្សាយពាណិជ្ជកម្ម