១៥០​នាក់​ចូលរួម​ក្នុង​ទិវា​ជនពិការ​កម្ពុជា​និង​ទិវា​ជនពិការ​អន្តរជាតិ​នៅ​ក្រុង​ក្រចេះ​

1036
ចែករម្លែក
  • 9
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ជនពិការ​និង​អង្គការ​ដៃគូរ​ជាង​១៥០​នាក់​បាន​ចូលរួម​ក្នុង​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​២០​និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៦​។​ទិវា​នេះ​ក្រោម​ប្រធានបទ​លើកកម្ពស់​សិទ្ធិ​ជនពិការ​ភាព​ធានា​ដល់​ការធ្វើ​បរិ​យា​ប័ន្ន​និង​សមភាព​។​

​ការ​ប្រារព្ធ​ទិវា​នេះ​គឺធ្វើឡើង​ក្រោម​វត្តមាន​លោ​កជ​មាន​អាន​ប្រធានស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​នីតិ​ស​ម្ប​នា​និង​វត្តមាន​ចូលរួម​ពី​អ្នកដំណាង​អង្ក​ការ​សមាគមន៍​អភិវឌ្ឍន៍​ជនពិការ​ខេត្តក្រចេះ​នៅ​មន្ទីរ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក​ជ​មាន​អាន​ប្រធានស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​អាន​នូវ​លិខិត​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុនសែន​ដោយ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការរុះ​របាំង​ឧបសគ្គ​នានា​ដើម្បី​បង្កើន​ឱកាស​ដល់​ជន​មាន​ពិការភាព​។

រួមទាំង​បង្កើត​នូវ​យុទ្ធនាការ​ប្រើប្រាស់​ភាសា​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​ការ​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០០៩​។​

​ក្នុង​សា​លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ក៏បាន​គូសបញ្ជាក់ថា​សុខុមាលភាព​របស់​ជន​មាន​ពិការភាព ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ស្របតាម​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។​

ជន​មាន​ពិការភាព​ត្រូវបាន​ផ្ដល់​អាទិភាព​ក្នុងការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​៤០​ដោយ​គិត​ក្នុង​ឆ្នាំ​២០១៨​នេះ​ជន​មាន​ពិការភាព​បាន​ចូល​បម្រើ​ការងារ​សរុប​ចំនួន ២.៨៣៩​នាក់ ស្ដ្រី​មាន​ពិការភាព ចំនួន​៧៥៦​នាក់​។

​ក្នុងនោះ​ពិការ​កម្រិតធ្ងន់​មាន​ចំនួន​១,៤៧៨​នាក់​ដែល​ក្នុង​ម្នាក់​គិត​ស្មើនឹង​ចំនួន​២​នាក់​មាន​ចំនួន​សរុប​៤,៤៧១​នាក់​ស្មើនឹង​១,៩៣​ភាគរយ​ហើយ​បច្ចុប្បន្ន​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​កំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់ ចំនួន​២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៩​។​

​គូស​បញ្ចាក់​ដែរ​ថា ទិវា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ភាពជោគជ័យ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា ហើយ​បន្ដ​បង្ហាញ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិ​យា​ប័ន្ន និង​ចលនា​នៃ​វិស័យ​ពិការភាព ។​

​ដើម្បី​ទទួលបាន​ស័ក្ដិសិទ្ធិ​ភាព នៃ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុ​ញ្ញា​ស្ដីពី​សិទ្ធិ​ជនពិការ ទស្សវត្ស​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ដ្រ​អ៊ី​ន​ឈាន់​«​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​»​ក៏ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​ពិការភាព​២០១៤-២០១៨៕S/

១៥០​នាក់​ចូលរួម​ក្នុង​ទិវា​ជនពិការ​កម្ពុជា​និង​ទិវា​ជនពិការ​អន្តរជាតិ​នៅ​ក្រុង​ក្រចេះ​


ទីតាំងផ្សាយពាណិជ្ជកម្ម