​ជិះ​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅបុក​រថយន្ត​របួសធ្ងន់​បាក់ជើង​ឆ្វេង​ទាំងពីរ​នាក់

736
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ម្នាក់​និង​ស្ត្រី​រួម​ដំណើរ​ដែល​អះអាងថា​ជា​ប្តី​ប្រពន្ធ​រស់នៅ​ខេត្តកំពង់ស្ពឺ​បាន​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ទាំងពីរ​នាក់​។​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ធំ​មួយគ្រឿង​បើក​បត់​លើ​ដងផ្លូវ​ទាំង​កម្រោល​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​ទុប​មិនទាន់​ក៏​បុក ទទឹង​ខ្លួន​តែម្តង​។​

​ករណីនេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៥២,១៥៣​ស្ថិតក្នុង​ភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ ។​មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់ការ ៤០២ ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​៤ បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ី​យ៉ុ​ន​ដាយ​ក្បាល​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6097 ។​

បើកបរ ក្នុងទិសដៅ​ពី ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ពេល​បត់​ឆ្វេង​ក៏​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក សង់ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ កោះកុង 1A-2048 ជិះ​គ្នា​០២​នាក់ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។​បើកបរ​ដោយ​ឈ្មោះ ដុង សំអាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​រវាង ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឡៃ ថុ​យ អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បណ្តាល​រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង ទាំងពីរ​នាក់ ។​​

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​បាត់ ។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល រីឯ​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​៕S/

​ជិះ​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅបុក​រថយន្ត​របួសធ្ងន់​បាក់ជើង​ឆ្វេង​ទាំងពីរ​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម