​សុំ​ការងារ​ធ្វើបាន​មួយ​យប់​ព្រឹក​ឡើង​ប្រទះឃើញ​ចង​.​ក​ស្លាប់​

1095
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​មកសុំ​ការងារ​ជា​កងសន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ​។​ពេល​បានធ្វើ​ហើយ​មិនដឹងថា​កើតរោគ​ចិត្ត​ឬ​ពិបាកចិត្ត​ជ​ងឺ​ផ្ទាល់ខ្លួន​យ៉ាងណាទេ​ស្រាប់តែ​ព្រឹក​ឡើង​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​។

​ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​បានកើត​ឡើង​នៅក្នុង​បរិវេណ​អាគារ​បាក់បែក​ទុកចោល​មួយកន្លែង​តាមផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​ព្រលានយន្តហោះ​ពោធិចិនតុង​ភូមិ​ក្បាលដំរី​១​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ជន​អត្តឃាត​ឈ្មោះ អេង ម៉ក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទើប​ចូល​បម្រើ​ការងារ ក្រុមហ៊ុន​សន្តិសុខ ឯកជន GKS បាន​មួយ​យប់ មាន​ស្រុកកំណើត ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង ។ មាន​ឪពុក ឈ្មោះ ហ៊ុន អេ​ន អាយុ​៨១​ឆ្នាំ ម្តាយ​ឈ្មោះ គឹម តឹក អាយុ​៧៨​ឆ្នាំ រស់​នៅឯ​ស្រុកកំណើត មាន​ប្រពន្ធ និង​កូនស្រី​២​នាក់ ប្រកបរ​បរជាក​ម្មក​រ ស្នាក់នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​

​បើតាម​សម្តី​បុរស ឈ្មោះ តូ ប្រុស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ ប្រធាន​ក្រុម សន្តិសុខ​GKS ស្នាក់នៅ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជននេះ​ពីមុនមក​ធ្លាប់​នៅ​បម្រើ​ការងារ ក្រុមហ៊ុន​សន្តិសុខ GKS ម្តង​ហើយ​។

តែ​គាត់​ធ្លាក់ខ្លួន​ឈឺ ជំងឺ​ក្រពះ ហើយ​បាន​សុំ​ឈប់ វិលត្រឡប់​ទៅ​ស្រុកកំណើត​បាត់ទៅ​។ រាប់​ខែ​មកហើយ ទើបតែ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ជននេះ​បាន​ត្រឡប់​មកជួប​ក្រុមហ៊ុន ហើយ​សុំចូល​បម្រើ​ការងារ​វិញ​។

​ក្រោយពី​ភ្ញាក់ផ្អើល សន្តិសុខ​ចងក​សម្លាប់ខ្លួន រាយការណ៍​បរាប់​សម​ត្ថ​កិច្ច ចុះទៅពិនិត្យ​ជាក់ស្តែង ។ សាកសព​បុរស​ខាងលើ ក្រោយពី​ពិនិត្យ កោសល្យវិច័យ​រួច​ឃើញថា ពិតជា​ធ្វើអត្តឃាត ចងក​សម្លាប់ខ្លួន​ពិតមែន រួច​ប្រគល់ជូន​សាច់ញាតិ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម