មហាសេដ្ឋី​វ័យចាស់​បំផុត​ក្នុង​លោក នៅតែ​ទៅ​ការិយាល័យ​រាល់ថ្ងៃ​ក្រោយ​ធ្វើការ​អស់​ជាង​៩០​ឆ្នាំ​

2379
ចែករម្លែក

​មហាសេដ្ឋី​វ័យ​ចំណាស់​បំផុត​ក្នុង​លោក បានអោយដឹងថា​លោក​នៅតែ​ទៅ​ការិយាល័យ​រាល់ថ្ងៃ ទោះជា​វ័យចាស់​ណាស់​ទៅហើយ​។​

​ចាង យុន ជុង ស្ថាបនិក​ក្រុមហ៊ុន​ដឹកជញ្ជូន​សិង្ហ​បុរី​Pacific International Lines (PIL)​បានប្រគល់​ការគ្រប់គ្រង​ក្រុមហ៊ុន​ទៅ​កូនប្រុស​របស់លោក​នៅ​ឆ្នាំនេះ​។​តែ​វា​មិនបាន​​បញ្ឈប់​រូបលោក​មិនអោយ​ទៅ​អើត​ការិយាល័យ​ដើម្បី​ពិនិត្យថា​តើ​អ្វីៗ​ដំណើរការ​ទៅ​រលូន​ដែរ​ឬ​អត់ និង​លោក​បានធ្វើ​ការប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​នាយកដ្ឋាន​នីមួយៗ​​នៅ​រាល់ពេល​លោក​ទៅ​ក្រុមហ៊ុន​។​

​ចាង យុន ជុង ស្ថាបនិក​ក្រុមហ៊ុន​ដឹកជញ្ជូន​សិង្ហ​បុរី​Pacific International Lines (PIL)​និង​កូនប្រុស​

មហាសេដ្ឋី​អាយុ​១០០​ឆ្នាំ​រូបនេះ ឈរ​នៅ​លេខ​រៀង​ទី​១.២៨៤ ក្នុង​បញ្ជី​អ្នកមាន​បំផុត​លើក​លោក​របស់​ទស្សនា​ដ្តី​Forbes​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​CNBC«​ខ្ញុំ​មិនអាច​នៅផ្ទះ​កើត​ទេ ដោយ​ធុញ​ពេក​។​រាល់ថ្ងៃ​ខ្ញុំ​សរសេរ​កត់ត្រា​រាល់​សកម្មភាព​របស់ខ្ញុំ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ប្រចាំថ្ងៃ​។​​បុគ្គលិក​គេ​ក៏​មក​សួរសុខទុក្ខ​ខ្ញុំ​ដែរ​»​។​

​លោក​ចាង ដែល​ឥឡូវ​មានទ្រព្យ​១,៩​ពាន់​លាន​ដុល្លារ បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ​នៅ​ទសវត្សរ៍​១៩៦០​ក្រោយពី​ទិញ​នាវា​ដឹក​កុង​តេ​ណឺ​ចាស់ៗ​ចំនួន​២​។​ឥឡូវ​លោក​ជា​​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មាន​បំផុត​លំដាប់​ទី​៩​នៅលើ​លោក​ជាមួយនឹង​កម្លាំង​ពលកម្ម​ជិត​២០.០០០​នាក់​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម