រថយន្ត​កែច្នៃ​មួយគ្រឿង​ឆ្លង​ចរន្ត​បង្ក​ឲ្យ​មាន​ភ្លើង​ឆាប់ឆេះ ធ្វើ​ឲ្យ​បុរស​ម្នាក់​ភ័យ​ហក់​ចុះដី ចូល​កង់​រថយន្ត​កិន​ស្លាប់​

981
ចែករម្លែក
  • 32
    Shares

​ដោយ​: ពស / ពោធិ៍សាត់​: រថយន្ត​កែច្នៃ​មួយគ្រឿង​ពេលធ្វើ​ដំណើរ​សុខៗ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ក្រោម​ពួក​កៅអី ធ្វើ​ឲ្យ​បុរស​ម្នាក់​អង្គុយ​អែប​តៃកុង​ភ័យ​ហក់ចុះ ក៏​ចូល​កង់​រថយន្ត​ខ្លួនឯង​កិន​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​តាមផ្លូវ​ពេល​ប​ញ្ជួ​មក​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ជាំ​ខ្លា ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​សព​បុរស​ជនរងគ្រោះ​មានឈ្មោះ ហ៊ាន ដាន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ​រស់នៅក្នុង​ភូមិ​លេខ​៧ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មំ​។ សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម