​មេ​ប៉េអឹម​ផ្ទៃ​ប្រទេស​ថា​នឹងធ្វើ​ទីលាន​បាល់ទាត់​លក្ខណៈ​ស្តង់ដា​នៅតាម​សាលា​គ្រប់​រាជធានី​ខេត្ត​

1020
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាសថា​នឹងធ្វើ​ទីលាន​បាល់ទាត់​ស្តង់ដា​នៅតាម​សាលារៀន​នានា​តាម​បណ្តា​ខេត្ត​-​រាជធានី ឱ្យ​រួច​ក្នុង​ឆ្នាំ​២០១៩​។​

​ពិសេស​គឺ​សហព័ន្ធ​កីឡាបាល់ទាត់​នឹង​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ ជា​ថវិកា​២​លាន​រៀល​ក្នុង​មួយខែ​។​ការប្រកាស​បែបនេះ​រប​ស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ទីលាន​បាល់ទាត់​នៅក្នុង​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និង​បើក​ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ និង​ការប្រកួត​បាលទាត់​នារី​ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើកឡើងថា ការប្រកួត​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម​១៥​ឆ្នាំ ក្រោម​១៧​ឆ្នាំ និង​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៨​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៅ ក្នុង​គំរោងការ​អភិវឌ្ឍន៍​ថ្នាល​បាល់ទាត់​យុវជន​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានដាក់​ចេញ នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៧​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​នោះ​គឺ​ការពង្រីក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​បាល់ទាត់​និង​ផែនការអភិវឌ្ឍន៍​បាល់ទាត់​ឆ្ពោះទៅកាន់​ខេត្ត​ទាំង​២៥​រាជធានី​-​ខេត្តហើយ​តាមរយៈ​ការប្រកួត​នេះ​គឺ​យើង​បានជ្រើសរើស​នូវ​កីឡាករ​ឆ្នើម សម្រាប់​រៀបចំ​ជា​ក្រុម​ជម្រើសជាតិ​ចេញ ទៅ​ប្រកួត​ក្នុង​ក្របខណ្ឌ​បាល់ទាត់ ដែល​រៀបចំ​ដោយ សមាគម​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF ការប្រកួត​បាល់ទាត់​ទ្វីបអាស៊ី AFC ឬ​បាល់ទាត់​អន្តរជាតិ ដែល​រៀបចំ​ដោយ FIFA​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​គូសបញ្ជាក់ថា​ការប្រកួត​នៅពេលនេះ​គឺមាន​សារៈសំខាន់​ក្នុងការ​ដុសខាត់​ជំនាញ​បច្ចេកទេស​កីឡាករ កីឡាការិនី និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​បាល់ទាត់ ដូចជា​គ្រូ​អាជ្ញាកណ្តាល​មន្ត្រី​បច្ចេកទេស​រដ្ឋបាល​។​ល​។​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មក​ទល់​ពេលនេះ មាន​គ្រូ​១០០​នាក់​ទូទាំងប្រទេស​ដែល​ក្នុង​មួយ​ខេត្ត​មាន​គ្រូ​៤​នាក់​ទទួល​បណ្តុះបណ្តាល​កីឡាករ​ចំនួន​២​ក្រុម ដែល​ក្នុង​ក្រុម​នីមួយៗ មាន​កីឡាករ​២៥​រូប​។​

​ជាមួយគ្នានេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បន្ទុក​ឧបត្ថម្ភ​ប្រាក់បៀវត្ស​ន៍​សម្ភារ​ហ្វឹកហាត់​ព្រមទាំង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដល់​គ្រូ​ទាំង​១០០​នាក់​ជាប្រចាំ​។​ដោយ​គោរព​តាម​គោល​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​និង​ការតាំង​ចិត្ត​បម្រើប្រជាជន​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ​កម្មករ​និ​យោ​ជិ​ក​ទាំង​ឯកជន​ទាំង​រដ្ឋ​។​

​លោ​កថា​នៅទីនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​តាម​គោលនយោបាយ​ដឹកនាំ​ប្រទេស​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺ​រាជរដ្ឋាភិបាល​ហើយ​ក្នុងនាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​ទៅ​។​

ដោយ​ផ្អែកលើ​តម្លៃ​គុណសម្បត្តិ​ឬ​ផ្នែក​គុណភាព​គ្រូ​ត្រូវតែ​បាន​បណ្តុះបណ្តាល​ប្រឡង​ទទួលបាន​សញ្ញាបត្រ​ហើយ​ធ្វើការ​គ្រប់ពេល​ម៉ោង​កំណត់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​និង​ពិនិត្យ​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​ក្នុង​ម្នាក់​២​លាន​រៀល​បន្ថែម​លើ​ប្រាក់ខែ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​។​

​សូមបញ្ជាក់ថា ការប្រកួត​បាលទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អ​យុ​១៥​ឆ្នាំ ក្រោម​អាយុ​១៧​ឆ្នាំ និង​ប្រកួត​ជ្រៀស​រើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ​២០១៨​នេះ​គឺមាន​រយៈពេល​រហូត​៤​ខែ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​នៅ​ខេត្តព្រះវិហារ ។​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តបន្ទាយមានជ័យ ហើយ​កីឡាករ​កីឡា​ការ​នី​ដែល​ត្រូវ​ប្រកួត​ពេលនេះ​មាន​៦៦​ក្រុម​មាន​កីឡាករ​កីឡាការិនី​សរុប​១.៦៥០​នាក់​ផងដែរ​៕S/​

មេ​ប៉េអឹម​ផ្ទៃ​ប្រទេស​ថា​នឹងធ្វើ​ទីលាន​បាល់ទាត់​លក្ខណៈ​ស្តង់ដា​នៅតាម​សាលា​គ្រប់​រាជធានី​ខេត្ត

ទីតាំងផ្សាយពាណិជ្ជកម្ម